កីឡា

Marseille ទម្លាក់ជើងខ្លាំង PSG ត្រឹមវគ្គ១៦ក្រុមនៃពាន Coupe de France

ដោយ៖ Rith Kongkea

ក្រុមជើងខ្លាំងនៅបារាំង PSG ត្រូវបានជ្រុះចេញពីពានរង្វាន់ Coupe de France ហើយ ក្រោមថ្វីជើង Marseille ដោយលទ្ធផល២ទល់១ កាលពីយប់មិញនេះ ។ ក្នុងជំនួបនេះដែរ ក្រុម Marseille គឺជាអ្នកនាំមុខមុនដោយកីឡាករ Alexis Sanches នៅនាទីទី ៣១ ដោយបាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែមុនបញ្ចប់វគ្គទី១ ក្រុមភ្ញៀវ PSG ក៏អាចតាមស្មើមកវិញពីសំណាក់កីឡាករ Sergio Ramos នៅនាទី ៤៥+២ ។

លុះចូលដល់វគ្គទី២ កីឡាករ Ruslan Malinovskyi បានបន្ថែម១គ្រាប់ទៀតឲ្យ Marseille នាំមុខសាជាថ្មី ២-១ ហើយក៏ជាគ្រាប់ជ័យជនម្នះទៅលើ PSG​ផងដែរ ទោះបីជាមានការវាយសម្រុកទៅលើគូប្រជែង Marseille វិញយ៉ាងណាក៏ដោយ ។ ក្រុមរបស់លោក Christophe Galtier បានត្រឹមខកចិត្ត និងសោកស្ដាយ បន្ទាប់ពីក្រុមរបស់គាត់មិនអាចបន្តដំណើរទៅមុខទៀតបាន ទោះបីជាយ៉ាងណា​លោកបានជំរុញទឹកចិត្តកូនក្រុមរបស់ខ្លួនឲ្យខំប្រឹងបន្តទៀតសម្រាប់ពានក្នុងស្រុក ក៏ដូចជា UCL នៅពេលខាងមុខទៀត៕