សន្ដិសុខសង្គម

បញ្ជូនប្តីនិងប្រពន្ធករណីសម្លាប់បុរសម្នាក់ នៅខណ្ឌដង្កោទៅតុលាការ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោ បានបញ្ជូនជនសង្ស័យប្តីនិងប្រពន្ធ ករណីសម្លាប់បុរសម្នាក់​នៅខណ្ឌដង្កោទៅតុលាការនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ។

សូមបញ្ជាក់ថា ករណីឃាតកម្មដោយជនដៃដល់កាប់បុរសម្នាក់ឱ្យដាច់ក បណ្តាលឱ្យស្លាប់​កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ឃ្លាំងទុកចោលក្នុងភូមិថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ។បន្ទាប់មកកម្លាំងនាយកដ្ឋាននគរបាលក្រសួងមហាផ្ទៃ បានស្រាវជ្រាវឈានដល់ការ​ចាប់ជនដៃដល់នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ជនសង្ស័យឈ្មោះ ពេជ្រ ជីវ័ន្ត អាយុ៣៨ឆ្នាំ ជាជាងសំណង់ និងប្រពន្ធឈ្មោះដា យ៉ា អាយុ៣០ឆ្នាំ ជាមួយវត្ថុតាងម៉ូតូ១គ្រឿងម៉ាក Honda Dream ផ្លាកលេខភ្នំពេញ1O-2656 នៅភូមិផ្សារលិច សង្កាត់/ខណ្ឌព្រែកព្នៅ។ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេបានកាប់ដាច់ក ជនរងគ្រោះបណ្តាលឱ្យស្លាប់ពិតប្រាកដមែន ដោយសារខ្លួនប្រចណ្ឌប្រពន្ធជាមួយជនរងគ្រោះ។រហូតដល់រសៀលថ្ងៃទី៩ ខែកុម្ភៈនេះ ជនជាប់ចោទតុលាការកំពុងសាកសួរដើម្បីចោទប្រកាន់​និងផ្តន្ទាទោសតាមច្បាប់៕ដោយ៖វិចិត្រ