សន្ដិសុខសង្គម

ចាប់ជនសង្ស័យម្នាក់ករណីឆក់កាបូបពីស្ត្រីជនជាតិស្វីស

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌទួលគោក និងនគរបាលរាជធានីភ្នំពេញ បានប្រដេញចាប់ជន​សង្ស័យម្នាក់ ករណីឆក់កាបូបយួរពីស្ត្រីជនជាតិស្វីសកំពុងធ្វើដំណើរតាមផ្លូវ។ករណីនេះ​បានកើតឡើងនៅផ្លូវលេខ២១៥កែងផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី៨ ខែកុម្ភ: ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះមាស រៈទិត្យ ហៅទី អាយុ១៧ឆ្នាំ ស្នាក់នៅផ្លូវរថភ្លើង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ពេលចាប់ខ្លួន កម្លាំងដកហូតវត្ថុតាង-ម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខស្វាយរៀង1O-3022 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់និងកាបូបយួរ១។ ក្នុងនោះមាន-ទូរសព្ទម៉ាកI phone XR ពណ៌ខ្មៅ១គ្រឿង-ប្រាក់ចំនួន១០០ដុល្លារនិងអត្តសញ្ញាណប័ណ្ណសញ្ជាតិស្វីស១សន្លឹកជារបស់ជនរងគ្រោះ ហើយបានប្រគល់ឱ្យម្ចាស់ដើមវិញ។

ស្ត្រីរងគ្រោះឈ្មោះ  BUHLER KARIN អាយុ ៤៦ឆ្នាំ ជនជាតិស្វីស បានដើរជាមួយស្វាមីទៅទទួលទានអាហារនៅម្តុំផ្សារញ៉ែ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។ លុះពេលដើរត្រឡប់ទៅសណ្ឋាគារវិញក៏មានចោរមកឆក់យកកាបូបតែម្តង៕ដោយ៖វិចិត្រ