សេដ្ឋកិច្ច

ខេត្តកំពង់ស្ពឺ​មាន​រោងចក្រ សហគ្រាស គ្រឹះស្ថាន​៣៨៣ កន្លែង មាន​កម្មករ និយោជិត​ជាង​១៥​ម៉ឺន​នាក់​

​ភ្នំពេញ​៖​ខេត្តកំពង់ស្ពឺ​ស្ថិតនៅ​ចន្លោះ​ប៉ូល​សេដ្ឋកិច្ច​ធំ​ពីរ​គឺ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​។ទូទាំង​ខេត្ត​មាន​មាន​រោងចក្រសហគ្រាស​តូចធំ​ចំនួន៣៨៣​កន្លែង​ដែលជា​ប្រភព​ការងារ​បង្កើត​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​។​ក្នុងនោះ​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​សម្លៀក បំពាក់​និង​ស្បែកជើង​ចំនួន ១៨៩​កន្លែង មាន​កម្មករនិយោជិត​សរុប ១៤៥.៣៩៩​នាក់ ស្រី ១១០.៨៤៣​នាក់​។​

​នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ នៅក្នុង​សន្និសីទ​ស្តីពី «​ជោគជ័យ​រយៈពេល ៥ ឆ្នាំ របស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​» ដែល​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​នៅ​ព្រឹក​ថ្ងៃទី​៩​ខែកុម្ភៈ​។​

​លោក​អភិបាលខេត្ត បានឱ្យដឹងថា​៖​កំពង់ស្ពឺ ក៏មាន​រោងចក្រ​ធុន​ធំ​ចំនួន២២៩មូលដ្ឋានប្រើប្រាស់​កម្លាំង​ពលកម្ម​សរុប​ចំនួន១៣២.៥០ ៣ នាក់ ស្រី ១០២.៨៨៥​នាក់ ដោយ​ប្រើប្រាស់​ទុនវិនិយោគ​សរុប ១.៧១៤.៨៣៦.០០០ ដុល្លា​សហរដ្ឋ អាមេរិក​។ រោងចក្រ​ធុន​តូច​និង​មធ្យម និង​សិប្បកម្ម​មាន​ចំនួន ១.១៣០​មូលដ្ឋាន ទុនវិនិយោគ​ចំនួន ២៦.៤៤៩.៩១០​ដុល្ល ប្រើប្រាស់​កម្លាំង​ពលកម្ម​សរុប​ចំនួន ១៤.៦២០​នាក់ ស្រី​ចំនួន ៧.៧០០​នាក់​៕ដោយៈសិរីមតី