អន្តរជាតិ

ការវាយតម្លៃអំពីសង្រ្គាមរបស់ឧត្តមសេនីយ៍អាម៉េរិកទៅលើចិនធ្វើឱ្យមានការរិះគន់

ដោយ៖សហការី

មានការធ្វើអត្ថាធិប្បាយថាសហរដ្ឋអាម៉េរិក និងចិននឹងធ្វើសង្រ្គាមនៅឆ្នាំ ២០២៥ ជុំវិញរឿងកោះតៃវ៉ាន់ធ្វើឱ្យមានការរិះគន់ពីអ្នកជំនាញផ្នែកយោធា និងវាគ្មិនសាធារណៈអាម៉េរិក។

ពីទីក្រុងវ៉ាស៊ីនតោន យោងតាមភ្នាក់ងារសាព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈនេះថា ការធ្វើអត្ថាធិប្បាយថ្មីៗរបស់ឧត្តមសេនីយផ្កាយ៤ នៃកងទ័ពអាកាសអាម៉េរិកដែលវាយតំលៃថាសង្គ្រាមនឹងផ្ទុះឡើងរវាងអាម៉េរិក និងចិន នៅឆ្នាំ២០២៥ ជុំវិញរឿងកោះតៃវ៉ាន់នោះ ត្រូវរងការរិះគន់ថាជាការរំពឹងទុកដែលគ្មានមូលដ្ឋានច្បាស់លាស់។

យោងលើសេណារីយ៉ូដែលអះអាងដោយខ្លួនឯង លោក Mike Minihan មេបញ្ជាការនៃទីបញ្ជាការទ័ពអាកាស (AMC) បានថ្លែងនៅក្នុងសារលិខិតមួយផ្ញើទៅកាន់មន្ត្រីក្រោមឱវាទថា “សេចក្តីក្លាហាន” គាត់បានប្រាប់ថា សហរដ្ឋអាម៉េរិក និងចិន “នឹងច្បាំងគ្នានៅក្នុងឆ្នាំ ២០២៥” ។

ការអត្ថាធិប្បាយរបស់ Minihan បានបង្កឱ្យមានការរិះគន់ទាំងអ្នកជំនាញខាងយោធា និងអ្នកវិភាគសាធារណៈនៅសហរដ្ឋអាម៉េរិក។

នៅក្នុងការឆ្លើយតបទៅនឹងសេចក្តីអធិប្បាយរបស់ Minihan ដែលដឹកនាំទំនួលខុសត្រូវផ្នែកទ័ពអាកាសក្នុងការដឹកជញ្ជូនទ័ព និងសព្វាវុធទៅកាន់សមរភូមិ និងចាក់សាំងលើយន្តហោះយោធាអាម៉េរិកពាក់កណ្តាលអាកាស ក្រសួងការពារជាតិអាម៉េរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអះអាងរបស់ឧត្តមសេនីយ៍ “មិនតំណាងឲ្យទស្សនៈរបស់នាយកដ្ឋានចំពោះចិននោះទេ។”

លោក John Kirby អ្នកសម្របសម្រួលនៃក្រុមប្រឹក្សាសន្តិសុខជាតិសម្រាប់ការទំនាក់ទំនងជាយុទ្ធសាស្ត្របាននិយាយនៅពេលត្រូវបានសួរថា “មិនមានហេតុផលសម្រាប់ទំនាក់ទំនងទ្វេភាគី ដែលជាទំនាក់ទំនងទ្វេភាគីមួយមានផលវិបាកបំផុតលើលោកនេះ ដែលត្រូវស្រាយមិនឲ្យផ្ទុះទៅជាជម្លោះមួយ។

FILE PHOTO: Crew members signal to a F/A-18E Super Hornet fighter jet preparing to take off for a routine flight on board the U.S. USS Nimitz aircraft carrier during a routine deployment to the South China Sea, Mid-Sea, January 27, 2023. REUTERS/Joseph Campbell/File Photo

សូម្បីតែអ្នកដែលបានទទួលសារលិខិតតរបស់ Minihan បានយល់ឃើញថាវាគួរឱ្យអស់សំណើចនឹងគួរឱ្យភ្ញាក់ផ្អើល។ យោងតាមគេហទំព័រព័ត៌មានយោធារបស់សហរដ្ឋអាម៉េរិក Military.com បានដកស្រង់សំដីអ្នកបើកយន្តហោះ និងមន្ត្រីនៅក្នុង AMC ដោយនិយាយថា ការព្យាករណ៍ដែលមាននៅក្នុងលិខិតនោះគឺមិនប្រាកដប្រជា និង “មិនសមរម្យ”។

មន្ត្រីម្នាក់បាននិយាយថា “ អ្នកបើកយន្តហោះរបស់ខ្ញុំមួយចំនួនមានការភ័យខ្លាចនៅពេលពួកគេអានសារលិខិតនោះ” ។

សកម្មជនប្រឆាំនឹងសង្រ្គាម និងជាអ្នករៀបចំកម្មវិធីផតឃែស្ថ លោក Jimmy Dore បាននិយាយនៅក្នុងការបង្ហាញខ្លួនលើវេទិការទូរទស្សន៍ Fox News ថាសត្រូវរបស់សហរដ្ឋអាម៉េរិកមិនមែនជាប្រទេសចិននោះទេ ប៉ុន្តែជា “បរិបទឧស្សាហកម្មយោធាដែលបោកបញ្ឆោតប្រទេសមួយនេះជាមួយនឹងលំហូសាច់ប្រាក់រាប់រយពាន់លាន និងពាន់លានដុល្លារ”។

លោក Dore បាននិយាយថា អ្វីដែលកំពុងវិវឌ្ឍន៏សម្រាប់សហរដ្ឋអាមេរិក គឺជា “ក្បាលម៉ាស៊ីនសង្គ្រាម” ដែល “មិនអាចបញ្ឈប់បាន” ដោយបន្សល់ទុកឱ្យប្រជាជនអាម៉េរិករស់នៅក្នុងសភាពត្រេកអរចំពោះការធ្វើសង្រ្គាមដោយមិនយល់អំពីគោលនយោបាយការបរទេសអ្វីទាំងអស់។

“អ្វីដែលអាក្រក់ជាងនេះទៅទៀតគឺ ពួកគេមិនបានគិតហើយគេក៏មិនដឹងថាវាមានអ្វីកើតឡើងជាមួយនឹងគោលនយោបាយការបរទេសនោះទេ”។

លោក Dore បាននិយាយថា “ជនជាតិអាម៉េរិកមិនដឹងថារដ្ឋាភិបាលរបស់យើងពុករលួយប៉ុនណាទេ។ ពួកគេគិតថារដ្ឋាភិបាលរបស់យើងគ្រាន់តែពុករលួយធម្មតា … វាមិនមែនបែបនឹងនោះទេអ្វីៗសុទ្ធតែពុករលួយទាំងអស់” ។

ថែមទាំងបានទម្លាក់តំបន់មជ្ឈិមបូព៌ាឲ្យធ្លាក់ចូលទៅក្នុងសង្រ្គាមឥតឈប់ឈរក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ លោក Dore បាននិយាយថាសហរដ្ឋអាម៉េរិក “កំពុងធ្វើសង្រ្គាមកូនកាត់នៅក្នុងប្រទេសអ៊ុយក្រែន” ដែលទាំងខ្លួន និងសម្ព័ន្ធមិត្តបានទទួលស្គាល់ថាបានបង្ករឿងដោយលោកខាងលិច។

លោក Dore បាននិយាយថា “ឥឡូវនេះយើងកំពុងព្យាយាមបង្កជម្លោះជាមួយចិន ហើយ (អ្នកស្ថិតនៅក្នុងបរិបទឧស្សាហកម្ម-យោធា) កំពុង ‘ទស្សន៍ទាយសង្រ្គាម’ ។ ជាថ្មីម្តងទៀត ចិននឹងមិនឈ្លានពានយើងទេ ចិនមិនមែនជាសត្រូវរបស់យើងទេ។

លោក George Friedman ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Geopolitical Futures បាននិយាយថា “ខ្ញុំនៅតែមានមន្ទិល លោកបានមានប្រសាសន៍ថា “មន្ទីរប៉ង់តាហ្គោនបានផ្តាច់ខ្លួនពីការលើកឡើងរបស់លោក ឧត្តមសេនីយ៍”។

Minihan ក៏ត្រូវបានរិះគន់ដោយ Jude Blanchette ដែលជាប្រធាន Freeman លើការសិក្សារប្រទេសចិននៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ដែលគេហៅថា Washington think tank ។

Blanchette បាននិយាយថាយោងតាមការទស្សន៍ទាយរបស់ឧត្តមសេនីយ ព្រមទាំងមានការប៉ាន់ស្មានស្រដៀងៗគ្នានេះដោយមន្ត្រីយោធាជាន់ខ្ពស់អាម៉េរិក ផ្សេងទៀតបានបង្ហាញអំពី “ឆ្នាំផ្សេងៗគ្នា” ដែលថាសង្រ្គាមរវាងអាមេរិក និងចិននឹងផ្ទុះឡើង – “វាសំខាន់ណាស់សំដីរបស់អ្នកជាបញ្ហាទាំងនេះធ្វើឱ្យខូចភាពជឿជាក់លើសេចក្តីថ្លែងការណ៍របស់យើង និងការវាយតម្លៃរបស់យើង ” ។

 

ប្រភព XINHUA.NET