អន្តរជាតិ

អាល្លឺម៉ង់យល់ព្រមផ្គត់ផ្គង់រថក្រោះ Leopard 1 ចំនួន ១៧៨ គ្រឿងដល់អ៊ុយក្រែន

​ក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរបស់អាល្លឺម៉ង់ បានអនុម័តលើការផ្គត់ផ្គង់រថក្រោះ Leopard 1 ចំនួន ១៧៨ គ្រឿងពីស្តុកឧស្សាហកម្មរបស់ខ្លួនផ្ទាល់តែម្តងទៅកាន់ប្រទេសអ៊ុយក្រែន។

ការសម្រេចចិត្តនេះ បានអនុញ្ញាតឱ្យនាំចេញរថក្រោះ Leopard 1 ពីក្រុមបច្ចេកវិទ្យារួមបញ្ចូលគ្នា អន្តរជាតិរវាង Rheinmetall និង (FFG) ។ យោងតាមការចុះផ្សាយ  រថក្រោះដំបូងគួរតែមកដល់ អ៊ុយក្រែនក្នុងរដូវក្តៅខាងមុខនេះ មិនដឹកជញ្ជូនរហូតដល់ឆ្នាំក្រោយទេ។ រដ្ឋាភិបាល​នឹង​ប្រកាស​ជា​ផ្លូវការ​នូវ​សេចក្តី​សម្រេច​នេះឲ្យច្បាស់លាស់​នៅថ្ងៃពុធនេះ។ រថក្រោះ Leopard 1 គឺជារថក្រោះប្រយុទ្ធដ៏សំខាន់ដំបូងគេដែលត្រូវបានសាងសង់ឡើងសម្រាប់កងទ័ពអាល្លឺម៉ង់បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។

វាត្រូវបានផលិតពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៦០ ដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៨០ ។ រថក្រោះ Leopard 2 ខ្លារខិនទំនើបជំនាន់ថ្មីចំនួន១៤ គ្រឿងដែលបានសន្យាពីមុននោះ គឺជាស៊េរីក្រោយរបស់ Leopard 1។ យ៉ាងណាក៏ដោយ Leopard 1​ នៅតែជាប់ឈ្មោះជារថក្រោះខ្លារខិនទី១ ដែលមាន សមត្ថភាពមិនអន់ជាងរថក្រោះផលិតដោយសូវៀត៕

ប្រភព៖ Ukrainska pravda

ប្រភពរូប៖Ukrainska pravda
ប្រែសម្រួល៖សុខ តុលា