អន្តរជាតិ

ផលិតកម្មឧស្ម័នធម្មជាតិសហរដ្ឋអាម៉រិកនៅឆ្នាំ២០២៣នឹងឈានដល់កម្រិតខ្ពស់បំផុត

ដោយ៖តុលា

ផលិតកម្មឧស្ម័នធម្មជាតិរបស់សហរដ្ឋអាម៉េរិកនៅឆ្នាំ ២០២៣ ព្យាករណ៍ថានឹងឈានដល់កម្រិតខ្ពស់បំផុតមួយ ទោះបីជាតម្រូវការធ្លាក់ចុះក៏ដោយ។

របាយការណ៍បានព្យាករណ៍ថា តម្លៃឧស្ម័នធម្មជាតិ Henry Hubអាមេរិក នឹងមានតម្លៃជាមធ្យម ៣.៤០ ដុល្លារអាម៉េរិកក្នុងមួយលានគ្រឿងកម្ដៅរបស់ចក្រភពអង់គ្លេស (MMBtu) ក្នុងឆ្នាំ ២០២៣ ពោលគឺធ្លាក់ចុះស្ទើ ៥០ ភាគរយធៀបនឹងកាលពីឆ្នាំមុន។ នេះក៏ដោយសារផលិតកម្មឧស្ម័នធម្មជាតិរបស់សហរដ្ឋអាម៉េរិកនឹងកើនឡើងខ្ពស់បំផុតនៅឆ្នាំ ២០២៣។ រដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាម៉េរិក (EIA) បានព្យាករណ៍កាលពីថ្ងៃអង្គារថា នៅក្នុងរបាយការណ៍ទស្សនវិស័យថាមពលរយៈពេលខ្លីខែកុម្ភៈ ទីភ្នាក់ងារនេះបានព្យាករណ៍ថាផលិតកម្មឧស្ម័នស្ងួតនឹងកើនឡើងដល់ ១០០.២៧ ពាន់លានហ្វីតគូបក្នុងមួយថ្ងៃ (bcfd) ស្មើនឹង ២៨៣.៩៣ពាន់លានលីត្រនៅឆ្នាំនេះ និង ១០១.៦៨ពាន់លានហ្វីតគូបក្នុងឆ្នាំ ២០២៤ ពីកំណត់ត្រាត្រឹម ៩៨.០៩ពាន់លានហ្វីតគូបក្នុងឆ្នាំ ២០២២។

យោងតាមរបាយការណ៍បានឱ្យដឹងថា នេះគឺដោយសារតែសីតុណ្ហភាពនៅទូទាំងសហរដ្ឋអាម៉េរិកក្នុងខែមករាគឺហាក់ឡើងកម្តៅចាប់តាំងពីឆ្នាំ ២០០៦ នៅពេលដែលមនុស្សម្នាមិនសូវជាប្រើឧស្ម័នដើម្បីបញ្ឆេះកម្តៅទើបធ្វើឲ្យឧស្ម័នសល់ក្នុងស្តុកច្រើនជាងធម្មតា៕

ប្រភព៖XINHUA.NET