សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ២នាក់ខ្មែរនិងថៃពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

បាត់ដំបង៖កម្លាំងអាវុធហត្ថស្រុកកំរៀង បានឃាត់ខ្លួនជនសង្ស័យ២នាក់ខ្មែរនិងថៃ កំពុងជួញដូរគ្រឿងញៀន ហើយបានបញ្ជូនទៅតុលាការនៅថ្ងៃទី៨ ខែកុម្ភៈនេះ។

មន្ត្រីអាវុធហត្ថខេត្ដបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថស្រុកកំរៀងបានបង្រ្កាបករណីជួញដូរ នូវសារធាតុញៀនខុសច្បាប់នៅភូមិអូរដារលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ពេលប្រតិបត្តិការ កម្លាំងបានចាប់ជនសង្ស័យ២នាក់-ឈ្មោះ សុតតឿ អាយុ៥៤ឆ្នាំ អ្នករត់ម៉ូតូឌុប នៅភូមិឃុំខាងលើ។-ឈ្មោះ សាក់ ឆាំងឃុំផៃ អាយុ ៤៦ឆ្នាំ ជនជាតិថៃ ស្នាក់នៅភូមិឃុំជាមួយគ្នា។សមត្ថកិច្ចបានដកហូតវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកក ១កញ្ចប់ទម្ងន់ ៧៣,៧១ក្រាម-គ្រឿងញៀនប្រភេទយ៉ាម៉ា៦០៧ គ្រាប់-ទូរសព្ទ២គ្រឿង ម៉ូតូម៉ាហុងដា ផ្លាកលេខប៉ៃលិន 1D-7648 មួយគ្រឿង-រថយន្តម៉ាក TUNDRA ផ្លាកលេខ ភ្នំពេញ 2AZ-2432 មួយគ្រឿង ។

បន្ទាប់មកជនសង្ស័យ និងវត្ថុតាងផ្នែកជំនាញអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី ៕ដោយ៖វិចិត្រ