សន្ដិសុខសង្គម

ឆេះផ្ទះ១ខ្នងជាមួយទ្រព្យសម្បត្តិអស់គ្មានសល់នៅស្រុកកំពង់សៀម

កំពង់ចាម៖ អគ្គិភ័យបានឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋមួយខ្នង ជាមួយទ្រព្យសម្បត្តិជាច្រើនអស់គ្មានសល់ នៅភូមិរលៀក ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីល្ងាចថ្ងៃទី៧ ខែកុម្ភៈ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ សាំង សារុំ អាយុ៤៧ឆ្នាំ ប្រពន្ធឈ្មោះចន ស៊ីណេន អាយុ៤៣ឆ្នាំ។គ្រោះមហន្តរាយនេះបណ្ដាលឱ្យផ្ទះទំហំ៦ម៉ែត្រគុណ១០ម៉ែត្រធ្វើពីឈើ​ប្រក់ក្បឿងឆេះអស់ទាំងស្រុង។ក្នុងនោះបាត់បង់ ប្រាក់រៀលចំនួន២.០០០.០០០រៀល-ប្លាកដៃផ្លាទីន៥ជី -ប្លង់ដី-ទូរទស្សន៍-ឯកសារពាក់ព័ន្ធនិងសម្ភារប្រើប្រាស់មួយចំនួនធំ។

មន្ត្រីដដែលបានបន្តថា ពេលអគ្គិភ័យកំពុងឆាបឆេះ កម្លាំងនគរបាលស្រុកកំពង់សៀមនិងនគរបាលខេត្ត បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងក៏រលត់មិនឆេះរាលដាលនិងមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។ក្នុងហេតុការណ៍នេះមូលហេតុមកពីឆ្លងចរន្តអគ្គិសនី៕ដោយ៖វិចិត្រ