សន្ដិសុខសង្គម

ស្រាវជ្រាវរកមូលហេតុករណីឆេះផ្ទះខ្មែរអ៊ិស្លាម១ខ្នងនៅស្រុកកងមាស

កំពង់ចាម៖សមត្ថកិច្ចកំពុងស្រាវជ្រាវករណីឆេះផ្ទះ១ខ្នង របស់បងប្អូនខ្មែរអ៊ិស្លាមអស់គ្មានសល់ នៅភូមិអង្គរបានទី៣ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីវេលាទៀបភ្លឺថ្ងៃទី៧ ខែកុម្ភ:។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ យ៉ា អែល អាយុ៥៦ឆ្នាំ នៅភូមិ ឃុំខាងលើ។ ផ្ទះរងការខូចខាតប្រភេទឈើ ដំបូលប្រក់ក្បឿង បន្ទប់ស័ង្កសីខាងក្រោមទំហំ៦មែត្រ គុណ៨ម៉ែត្រជាមួយទ្រព្យសម្បត្តិជាច្រើនឆេះអស់ទាំងស្រុង ។

មន្ត្រីដដែលបានបន្តថា បន្ទាប់ពីទទួលព័ត៌មានថាមានអគ្គិភ័យបានកើតឡើងនៅភូមិ ឃុំខាងលើ កម្លាំងនគរបាលស្រុកកងមាសជាមួយនគរបាលប៉ុស្តិ៍បានចុះជួយអន្តរាគមន៍ពន្លត់ភ្លាមៗ។ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលខេត្តបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង និងប្រើទឹកអស់៦រថយន្តទើបភ្លើងរលត់ទាំងស្រុង ចំពោះមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវ៕ដោយ៖វិចិត្រ