សន្ដិសុខសង្គម

មន្ត្រីយោធាស័ក្ដិ៤​ម្នាក់ជិះម៉ូតូដួល បោកក្បាលស្លាប់មួយរំពេច

ភ្នំពេញ​៖មន្ត្រីយោធាស័ក្តិ៤ម្នាក់ បាន​ជិះម៉ូតូទំនងទាក់ខ្សែភ្លើងធ្លាក់កាត់ផ្លូវ បណ្តាលឱ្យដួល ​បោកក្បាលស្លាប់មួយរំពេចយ៉ាងអាណោចអាធ័ម។គ្រោះថ្នាក់នេះស្ថិតនៅតាមផ្លូវ១៨០០​ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ​ ​កាលពីវេលាទៀបភ្លឺថ្ងៃទី៧ ខែកុម្ភៈ។

ជនរងគ្រោះបង់ជីវិតឈ្មោះ ប៊ុន ហៀប​ អាយុ២៨ឆ្នាំ ជាមន្ត្រីយោធាឋានន្តរស័ក្ដិវរសេនីយ៍ត្រី។

អ្នកស្គាល់បុរសដែលស្លាប់បានឱ្យដឹងថា​ មុនកើតហេតុ​ ជនរងគ្រោះបានជិះម៉ូតូធំ​ផ្លាកលេខភ្នំពេញ1JS- 7154 ធ្វើដំណើរតាមផ្លូវលេខ១៨០០​ ពីជើងទៅត្បូងបំណងចូលរួមបុណ្យមិត្តភក្តិ ។មកដល់កន្លែងខាងលើអាចទាក់នឹងខ្សែភ្លើងធ្លាក់កាត់ផ្លូវ ទើបបណ្ដាលឱ្យដួលបោកក្បាលអូស​ជាច្រើនម៉ែត្រស្លាប់ភ្លាមៗតែម្ដង​ ។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ២ បានចុះ​ ពិនិត្យនិងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕​ដោយ៖វិចិត្រ