សន្ដិសុខសង្គម

បុរសម្នាក់ស្លាប់ក្នុងស្រះទឹកមានរបួសសុសខ្លួន អាចបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត

បាត់ដំបង៖អ្នកភូមិប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងស្រះទឹក ដោយមានទាំងរបួសដាច់សាច់ជាច្រើន កន្លែង សមត្ថកិច្ចបានសន្និដ្ឋានថាអាចជាករណីបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត។

ពលរដ្ឋនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា សាកសពត្រូវបានប្រទះឃើញស្លាប់ក្នុងស្រះទឹក នៅម្តុំបរិវេណវិមានសព ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ។

ប្រភពដដែលបានបន្តថា កាលពីវេលាទៀបភ្លឺថ្ងៃទី ៧ ខែកុម្ភៈនេះ ពួកគាត់បានឮសំឡេងផ្ទុះតែមិនដឹងជា មានរឿងអ្វីកើតឡើងទេ។

រហូតដល់ព្រឹកឡើងទើបមានការភ្ញាក់ផ្អើល ដោយឃើញសពបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ អាយុប្រហែលជាង ៣០ឆ្នាំ។លើខ្លួនប្រាណសពមានសភាពហើម ដាច់ដៃខាងស្តាំ- ដាច់សាច់ត្រគាក និងដាច់សាច់ដងខ្លួនមួយចំនួនទៀត។ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅពិនិត្យ ហើយបានសន្និដ្ឋានថា អាចជាករណីបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតខ្លួនឯង៕ដោយ៖ព្រះអង្គខ្មៅ