សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ៣នាក់ករណីបង្ករបួសក្នុងរោងការទៅតុលាការ

កណ្តាល៖សត្ថកិច្ចចាប់ជនសង្ស័យ៣នាក់ ករណីជម្លោះក្នុងរោងការក្លាយជាអំពើហិង្សាបង្ករបួសស្នាម ហើយបានបញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ ។

សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ បន្ទាប់ពីបង្ករបួសស្នាមកាលពីថ្ងៃទី៥ ខែកុម្ភៈ នៅភូមិជ្រោយដង២ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ខេង សុងគា អាយុ១៧ឆ្នាំ របួសក្បាលដេរ៣ថ្នេរ។ឈ្មោះ យូរ លីហេង អាយុ១៧ឆ្នាំ ជាសិស្ស របួសក្បាលដេរ៧ថ្នេរ។ឈ្មោះ ផាន ច័ន្ទថុនា អាយុ១៨ឆ្នាំ របួសត្រចៀកនិងថ្ពាល់ ។ពួកគេជាសិស្សនៅភូមិរាំងដេក ស្រុកកៀនស្វាយ ខេត្តកណ្តាល ​ជាភាគីខាងកូនកំលោះ។

ចំណែកជនសង្ស័យឈ្មោះ អូន សេន អាយុ២៥ឆ្នាំ កំពុងគេចខ្លួន ។ឈ្មោះ មុត ស៊ីណេត អាយុ២៩ឆ្នាំ របួសក្បាលដេរ៤ថ្នេរ ត្រូវឃាត់ខ្លួន។ឈ្មោះ យ៉េង វាសនា អាយុ២៤ឆ្នាំ ត្រូវឃាត់ខ្លួនរបួសដេរ៣ថ្នេរ។ពួកគេនៅភូមិឃុំខាងលើ ភាគីខាងកូនក្រមុំ។ក្រោយពីសាកសួររួច ជនសង្ស័យទាំង២នាក់​សមត្ថកិច្ចបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ