សន្ដិសុខសង្គម

ចុះទៅឆក់ត្រីក្នុងអូរ ឆ្លងចរន្តភ្លើងបណ្តាលឱ្យឆក់ស្លាប់ខ្លួនឯង

ក្រចេះ៖អ្នកបើកបរគ្រឿងចក្រម្នាក់ បានចុះឆក់ត្រីក្នុងអូរ ឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆក់ស្លាប់ភ្លាម​នៅភូមិរវៀងជ័យ ស្រុកស្នួល ខេត្តក្រចេះ កាលពីព្រលប់ថ្ងៃទី៦ ខែកុម្ភៈ។

មន្ត្រីនគរបាលស្រុកស្នួលបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ កុល សំអុល  អាយុ ២៤ឆ្នាំ អ្នកបើកបរគ្រឿងចក្រ ស្នាក់នៅភូមិឃុំខាងលើ។ មុនកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិបាននាំគ្នាចុះទៅឆក់ត្រីក្នុងអូរ ស្ថិតក្នុងក្រុមហ៊ុនហ៊ូចៀនដុងហ៊ី ថ្មម៉ាប ។

ពួកគេបានតភ្ផាប់ខ្សែភ្លើងពីបង្គោលទៅកន្លែងឆក់។ ពេលធ្វើសកម្មភាពឆក់ត្រីបានមួយសន្ទុះ ស្រាប់តែជនរងគ្រោះត្រូវចរន្តភ្លើងឆក់ស្លាប់ក្នុងទឹកតែម្តង។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះពិនិត្យស្លាកស្នាមនៅលើសាកសព គឺស្លាប់ដោយសារចរន្តភ្លើងឆក់ពិតមែន៕ ដោយ៖ វីរ