សន្ដិសុខសង្គម

ក្រុមរ៉ឺម៉ក-ម៉ូតូឌុបនិង​ផាស្អេបជាង​​១០០នាក់ វាយតប់គ្នាបង្កឱ្យភ្ញៀវភ័យខ្លាច

បន្ទាយ​មាន​ជ័យ​៖ក្រុមរត់រ៉ឺម៉កម៉ូតូ-អ្នកម៉ូតូឌុបនិងផាស្អេបជាង១០០នាក់  បានផ្ទុះហិង្សាវាយតប់គ្នា យ៉ាងអនាធិបតេយ្យនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ធ្វើឱ្យភ្ញៀវជាតិនិងអន្តរជាតិមានការភ័យខ្លាច។ករណីបង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅត្រង់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ។

ប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុដែលប្រើហិង្សាវាយតប់គ្នានេះ កើតចេញពីការដណ្តើមម៉ូយគ្នា រវាងក្រុមផាស្អេបបានដណ្តើមភ្ញៀវពីក្រុមម៉ូតូឌុប ទើបបង្កហិង្សាកើតឡើងរហូតឈានដល់ វាយតប់គ្នាតែម្តង។

​ដោយឡែកខាងក្រុមផាស្អេបបានឱ្យដឹងថា មូលហេតុកើតចេញពីរឿងដណ្តើមម៉ូយគ្នា ទើបបង្កឱ្យមានអំពើហិង្សាបែបនេះកើតឡើងបណ្តាលឱ្យមានអ្នករងរបួសផងដែរ ។

មន្ត្រីនគរបាលច្រកទ្វារប៉ោយប៉ែតបានឱ្យដឹងថា ការប្រទូសរ៉ាយក្រុមអ្នកដឹកភ្ញៀវវាយតប់គ្នា នេះ កម្លាំងបានធ្វើអន្តរាគមន៍រំសាយពួកគាត់ឱ្យបញ្ឈប់សកម្មភាពវាយតប់គ្នាភ្លាមៗ។ជាមួយនោះសុំឱ្យមានការរៀបចំសណ្តាប់ធ្នាប់ មិនត្រូវប្រទាញប្រទង់ដែលធ្វើឱ្យប៉ះពាល់ដល់ សុវត្ថិភាពនិងធ្វើឱ្យភ្ញៀវជាតិ-អន្តរជាតិមានការភ័យខ្លាចនោះទេ៕ដោយ៖វិចិត្រ

 

​ ​