អន្តរជាតិ

ក្រុមយោធាអ៊ុយក្រែនបានមកដល់ចក្រភព អង់គ្លេសដើម្បីហ្វឹកហាត់កាំភ្លើងធំស្វ័យប្រវត្តិ AS90

ក្រុមយោធាអ៊ុយក្រែនបានមកដល់ចក្រភពអង់គ្លេសហើយនាពេលថ្មីៗនេះ ដើម្បីហ្វឹកហាត់ប្រព័ន្ធ​កាំភ្លើងធំស្វ័យប្រវត្តិ AS90 ដែលគ្រោងនឹងយកចូលវាយក្នុងសមរភូមិជាមួយរុស្ស៊ី។

ក្រសួងការពារជាតិនៃចក្រភពអង់គ្លេស បាននិយាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមធ្វីតធ័រ ថា “ស្វាគមន៍យ៉ាងកក់ក្តៅចំពោះបុគ្គលិកយោធាអ៊ុយក្រែនដែលបានមកដល់ចក្រភពអង់គ្លេសនៅចុងសប្តាហ៍នេះ ដើម្បីមកទទួលការបណ្តុះបណ្តាលលើប្រព័ន្ធ AS90 ។ AS90 គឺជាអាវុធកាំភ្លើងធំរថពាសដែក ដែលចក្រភពអង់គ្លេសកំពុងផ្តល់ជូនដើម្បីជួយអ៊ុយក្រែនការពារមាតុភូមិ និងរំដោះយកទឹកដី​ពីរុស្ស៊ីមកវិញ។ ចំពោះពេលវេលាបញ្ចប់នៃការបណ្តុះបណ្តាល ប្រភពដដែលមិនបានបញ្ជាក់​ប្រាប់នោះទេ។

ការមកដល់ថ្មីនៃក្រុមយោធាអ៊ុយក្រែន គឺជាលើកទី២ហើយ បន្ទាប់ពីនៅចុងខែមករា ក្រុមរថក្រោះ​អ៊ុយក្រែនបានមកដល់ចក្រភពអង់គ្លេស ដើម្បីហ្វឹកហាត់លើរថក្រោះ Challenger 2៕

ប្រភព៖Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា