កីឡា

Xavi មានភាគរយខ្ពស់ជួយឲ្យ Barcelona ឈ្នះពាននៅរដូវកាលនេះ

ដោយ៖ Rith Kongkea

ក្លិបអ្នកមានបុណ្យ FC Barcelona សង្ឃឹមខ្ពស់ក្នុងការក្លាយជាជើងឯកនៅរដូវកាលនេះ បន្ទាប់ពីបំបាក់ Sevilla ដោយលទ្ធផល ៣ទល់០ ក្រោមការដឹកនាំរបស់លោក Xavi ។

FC Barcelona កំពុងនាំមុខគូប្រជែងអធិរាជស Real Madrid ៨ពិន្ទុ នៃលីគកំពូលអេស្ប៉ាញ La Liga ។ ជ័យជម្នះយប់មិញនេះ ធ្វើឲ្យពួកគេទទួលបាន ៣ពិន្ទុដ៏មានសារសំខាន់ ខណៈ Real Madrid វិញបានភ្លាត់ចាញ់ក្រុម Maloca ក្នុងលទ្ធផល ១-០ ។

ងាកទៅមើលក្រោមការដឹកនាំរបស់លោក Xavi នារដូវកាលនេះ ក្លិបអ្នកមានបុណ្យ FC Barcelona កំពុងធ្វើបានល្អខ្លាំងនៅក្នុងលីគ ក្រោយឆ្លងកាត់ ២0 ប្រកួតកន្លងទៅក្នុងនោះ ឈ្នះ១៧ ស្មើ២ និងចាញ់តែ១ ប៉ុណ្ណោះ មាន ៥៣ពិន្ទុ ឈរលើកំពូលតារាង ដោយតាមពីក្រោយពីសំណាក់ក្រុម Real Madrid មាន៤៥ពិន្ទុ ស្ថិតនៅលេខ២៕