កីឡា

Harry Kane បំបែកកំណត់ត្រា ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេឲ្យ Spurs

ដោយ៖ Rith Kongkea

ខ្សែប្រយុទ្ធ Harry Kane បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Tottenham hotspur ក្រោយស៊ុតមួយគ្រាប់ជួយឲ្យក្រុមយកឈ្នះទៅលើ Man City ១-០ កាលពីយប់មិញនេះ ។

Harry Kane បានស៊ុតបញ្ចូលទីចំនួន 267គ្រាប់ ដោយបំបែកកំណត់ត្រាចាស់របស់ Jimmy Greaves ដែលមានរយៈពេល 53 ឆ្នាំ ខណៈ 200 គ្រាប់នៅក្របខ័ណ្ឌ Premier League ដោយតាមពីក្រោយ​កំណត់ត្រាចាស់របស់ Wayne Rooney ធ្វើបាន 208គ្រាប់ និង Alan Shearer មាន 260 គ្រាប់។

តើខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសអាចបំបែកកំណត់ត្រានេះបន្តទៀតអត់ ?