សន្ដិសុខសង្គម

ស្រាវជ្រាវចាប់បានជនសង្ស័យប្ដីប្រពន្ធ ករណីសម្លាប់មនុស្សជាង១ខែមុន

ភ្នំពេញ៖កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានស្រាវជ្រាវចាប់ជនសង្ស័យប្ដីនិងប្រពន្ធ ករណីសម្លាប់​បុរសម្នាក់កាលពីជាងមួយខែមុន ហើយរត់គេចខ្លួន។

មន្ត្រីជំនាញបានឱ្យដឹងថា ជនសង្ស័យប្ដីប្រពន្ធនេះពាក់ព័ន្ធករណីឃាតកម្មលើបុរសម្នាក់បណ្ដាល​ឱ្យស្លាប់ កាលពីចុងឆ្នាំ២០២២ ត្រូវបាននគរបាលក្រសួងមហាផ្ទៃស្រាវជ្រាវចាប់ខ្លួននាព្រឹកថ្ងៃទី៦ ខែកុម្ភៈ នៅត្រង់ផ្លូវ១៣០ ខណ្ឌព្រែកព្នៅ។

ជនសង្ស័យទាំង២នាក់ឈ្មោះ ពេជ្យ ជីវ័ន្ត អាយុ៣៨ឆ្នាំ ជាជាងសំណង់ និងស្រ្តីជាប្រពន្ធ ឈ្មោះ ដា យ៉ា អាយុ៣០ឆ្នាំ។ ក្រោយពីសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះឱ្យ​ដាច់កស្លាប់ពិតមែន ដោយសារតែប្រពន្ធបានទាក់ទងជាមួយជនរងគ្រោះទើបផ្ទុះការប្រចណ្ឌ ខ្លួនរៀបគម្រាងសម្លាប់តែម្ដង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ គេប្រទះឃើញសពបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម​នៅកន្លែង​លាងរថយន្តមួយត្រង់ច្រកចូលផ្សារទំនើបជីបម៉ុង ក្នុងភូមិថ្មី ខណ្ឌដង្កោ។ អំពើឃាតកម្មនេះ​ជនសង្ស័យកាប់កំភួនជើង-ចំពីលើក្បាល និងចំកឱ្យដាច់ស្លាប់។បច្ចុប្បន្នកម្លាំងក្រសួងមហាផ្ទៃ​បានប្រគល់ជនសង្ស័យទៅនគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ​ចាត់ការបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ