អន្តរជាតិ

រុស្ស៊ីរឹបអូស និងដុតសៀវភៅអ៊ុយក្រែន​នៅក្នុងតំបន់ខេត្ត Luhansk

រុស្ស៊ីរឹបអូសប្រមែប្រមូលសៀវភៅអ៊ុយក្រែនយកទៅដុតចោលក្នុងតំបន់ខេត្តលូហាន់ ដោយចោទថាសៀវភៅទំាងនោះគឺជាឫសគល់នៃអក្សរសាស្រ្តណាស៊ី។

បើតាមប្រភពមជ្ឈមណ្ឌលតស៊ូជាតិរបស់អ៊ុយក្រែន បានធ្វើការជូនដំណឹងនៅថ្ងៃចន្ទនេះ អ្នកកាន់កាប់រុស្ស៊ីបានសម្រុកចូលទៅរឹបអូស និងប្រមែប្រមូលយកសៀវភៅទំាងអស់ចេញពីបណ្តា​កន្លែងដាក់សៀវភៅជាតិ បណ្ណាល័យសាលារៀន យកទៅដុតនៅឯឡដុតក្នុងតំបន់ Rovenky នៃខេត្ត Luhansk ភាគខាងកើតជាប់នឹងដូណេត។

មជ្ឈមណ្ឌលតស៊ូជាតិរបស់អ៊ុយក្រែន បាននិយាយទៀតថា អ្នកកាន់កាប់បានចោទប្រកាន់​អក្សរអ៊ុយក្រែន​ថាជាកម្អែលអក្សរសិល្ប៍ណាស៊ីអាល្លឺម៉ង់ និងបង្រ្កាបយ៉ាងសាហាវ​មកលើអក្សរនិងវប្បធម៌របស់អ៊ុយក្រែន។  ជាការអន្តរាគមន៍ ទីក្រុងគៀវមិនអាចជួយអ្វីបានទេ ពីព្រោះខេត្តលូហាន់ត្រូវបានរុស្ស៊ីវាយដណ្តើម និងធ្វើប្រជាមតិដាក់បញ្ចូលជាផ្នែកនៃ​ទឹកដីរបស់ខ្លួនតាំងពីយូរមកហើយ មុនពេលវាយរុលមកដល់ដូណេតក្បែរគ្នានោះ៕

ប្រភព៖UKRIANSKA PRAVDA

ប្រភពរូប៖UKRIANSKA PRAVDA
ប្រែសម្រួល៖សុខ តុលា