អន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov នឹងដកចេញពីមុខតំណែង

រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov នឹងត្រូវដកចេញពីមុខតំណែង បន្ទាប់ពីស្ថិតក្រោមសម្ពាធរឿងអាស្រូវពុករលួយក្នុងក្រសួង។

ប្រធានសភានៃប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បានស្ថិតក្រោមសម្ពាធរឿងអាស្រូវពុករលួយនៅក្រសួងរបស់គាត់ ខណៈដែលសវនកម្មផ្ទៃក្នុងកំពុងប្រព្រឹត្តទៅ Reznikov នឹងត្រូវផ្ទេរទៅកាន់ការងារតំណែង​រដ្ឋាភិបាលមួយផ្សេងទៀត។

តាមសម្រង់សម្ដីលម្អិតដោយសារព័ត៌មានរ៉យទ័រ លោក David Arakhamia ដែលជាប្រធានក្រុម​អ្នកបម្រើនៃប្លុកប្រជាជនបានឲ្យដឹងថា ក្រសួងការពារជាតិអ៊ុយក្រែននឹង​ត្រូវបានជំនួសមកវិញ​ដោយលោក Kyrylo Budanov ដែលជាប្រធានទីភ្នាក់ងារស៊ើបការណ៍យោធាអ៊ុយក្រែន ហៅកាត់ GUR ប៉ុន្តែចំពោះពេលវេលាជាក់លាក់នៃការផ្លាស់ប្តូរមិនត្រូវបានដឹងឡើយ។ រដ្ឋមន្ត្រី Reznikov ក៏មិនបាន​បញ្ជាក់ឲ្យដឹងនោះដែរ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា