សន្ដិសុខសង្គម

បើករថយន្តទំនើបក្រឡាប់បណ្តាលឱ្យបុរសចិនម្នាក់ស្លាប់ តៃកុងរត់បាត់

កោះកុង៖បុរសម្នាក់បើករថយន្តទំនើបក្នុងល្បឿនលឿនចុះចំណោតក្រឡាប់ខ្លួនឯង បណ្តាលឱ្យបុរស​ជនជាតិចិនម្នាក់ស្លាប់ ហើយតៃកុងបានរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានឱ្យដឹងថា ​ មុនកើតហេតុ មានរថយន្តម៉ាកតូយ៉ូតា អាល់ហ្វាត ផ្លាកលេខភ្នំពេញ 2BM-9857 តៃកុងបានប្រើល្បឿនលឿនក៏ក្រឡាប់ដោយខ្លួនឯង។ហេតុការណ៍បានកើតឡើងនៅម្តុំចំណោតអូរជ្រៅ ផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីម៉ោង៩យប់ ថ្ងៃទី៥ ខែកុម្ភៈ។

គ្រោះថ្នាក់ចរាចរខាងលើបណ្ដាលឱ្យបុរសជនជាតិចិនម្នាក់ ឈ្មោះ CAI JINHUI អាយុ៣៤ឆ្នាំបានស្លាប់​ភ្លាម​នៅនឹងកន្លែង។ចំណែកអ្នកបើកបររថយន្តរបួសបន្តិចបន្តួចបានរត់គេចខ្លួនបាត់។សពត្រូវបាន​សមត្ថកិច្ច​នាំយកទៅតម្កល់នៅវត្តសាលាម្នាង រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ