អន្តរជាតិ

បន្ទាន់៖ មនុស្ស៥២០នាក់បានស្លាប់ដោយរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរីថ្ងៃនេះ

មនុស្សជិត១០០នាក់បានបាត់បង់ជីវិតនៅប្រទេសតួកគី និងប្រទេសស៊ីរី នៅថ្ងៃចន្ទទី ៦ខែកុម្ភៈនេះ ដោយសារគ្រោះរញ្ជួយដីកម្រិតខ្លាំង៧.៩រិចឆ្ទ័រ។

យោងតាមសេចក្តីរាយការណ៍បន្ទាន់ដោយបណ្តាញសារព័ត៌មានរ៉យទ័រ ហេតុការណ៍គ្រោះរញ្ជួយដី​ដ៏សាហាវ ៧.៩ រិចឆ្ទ័រនេះ បានកើតឡើងនៅវេលាព្រឹកថ្ងៃចន្ទទី៦ ខែកុម្ភៈ ឆ្នាំ២០២៣​ នៅក្នុងនិងជុំវិញខេត្តជាច្រើននៃតំបន់ភាគខាងត្បូងប្រទេសតួកគី និងឆ្លងដល់ប្រទេសប្រទេស Cyprus, លីបង់ និងស៊ីរី។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាម៉េរិក (USGS) បានរាយការណ៍ពីការរញ្ជួយដី​ជាបន្តបន្ទាប់ ខណៈកម្រិតដំបូងគឺ ៧.៨ រ៉ិចទ័រ។

សេចក្តីថ្លែងការណ៍របស់មន្ត្រីបាននិយាយថា គ្រោះរញ្ជួយលើកនេះមានកម្រិតប្រកាសអាសន្នខ្ពស់​ណាស់ បានសម្លាប់មនុស្ស និងដួលរលំបាក់អគារលំនៅដ្ឋានប្រជាជនជាច្រើនខ្នង រហូតសុំជំនួយ​អន្តរជាតិបន្ទាន់។ តាមប្រភពរ៉យទ័រដែលបានរាយការណ៍លម្អិត ចំនួនអ្នកស្លាប់មានយ៉ាងហោចណាស់​៥៣នាក់មកពីបណ្តាខេត្តជាច្រើននៅភាគខាងត្បូងប្រទេសតួកគី រួមមានខេត្ត Malatya ,Sanliurfa, Diyarbakir, Osmaniye និង ៤២នាក់បានស្លាប់នៅក្នុងប្រទេសស៊ីរី។

រដ្ឋមន្ត្រីមហាផ្ទៃតួកគី Suleyman Soylu បានប្រាប់អ្នកយកព័ត៌មានថា “ការងារចម្បងរបស់យើង​គឺដើម្បីអនុវត្តការងារស្វែងរក និងជួយសង្គ្រោះ ដោយការប្រុងប្រយ័ត្ន” ខណៈដែលប្រធានទីភ្នាក់ងារ​ផ្តល់ជំនួយសង្គ្រោះអឌ្ឍចន្ទក្រហមតួកគីបាននិយាយថា “ការរញ្ជួយដីបានវាយប្រហារក្នុងតំបន់​ធ្វើឲ្យយើងភ័យខ្លាចខ្លាំងណាស់ វាគឺបណ្តាលឲ្យមានខូចខាតយ៉ាងធ្ងន់ធ្ងរ”៕

ប្រភព៖REUTERS

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា