សន្ដិសុខសង្គម

បង្ក្រាបល្បែងស៊ីសងឃាត់ខ្លួន៤នាក់និងវត្ថុតាង នៅស្រុកសាលាក្រៅ

ប៉ៃលិន៖កម្លាំងនគរបាលស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានចុះបង្ក្រាបក្រុមលេងល្បែងជលមាន់​ស៊ីសងលុយខុសច្បាប់ ឃាត់ខ្លួនមនុស្ស៤នាក់និងវត្ថុតាងមួយចំនួន។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី៥ ខែកុម្ភៈ  កម្លាំងនគរបាលស្រុកសាលាក្រៅនិង នគរបាលប៉ុស្ដិ៍ឃុំស្ទឹងត្រង់ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងប្រភេទជល់មាន់ខុសច្បាប់ នៅម្តុំដីចម្ការមួយ ក្នុងភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រតិបត្តិការនេះបានឃាត់ខ្លួនអ្នកលេងល្បែង៤នាក់-ឈ្មោះដួង ផង់ អាយុ ៥៦ឆ្នាំ-ឈ្មោះសាទ យឹម អាយុ៦៣ឆ្នាំ-ឈ្មោះធាន ធា អាយុ ៣៥ឆ្នាំ និងឈ្មោះញ៉ែម សាន អាយុ ៤២ឆ្នាំ។ពួកគេនៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សម្ភារដកហូតម៉ូតូ៨គ្រឿង មាន់ជល់១៤ក្បាល ត្រកសម្រាប់ដាក់មាន់៥ ជញ្ជីងថ្លឹង១ សង្វៀនជល់មាន់១ និងស៊ុមក្រុងមាន់៩ ជាមួយសម្ភារពាក់ព័ន្ធមួយចំនួនទៀត។ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានរៀបចំ​សំណុំរឿងមនុស្សនិងវត្ថុតាងបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖សុខុម