សន្ដិសុខសង្គម

នាំជនសង្ស័យម្នាក់ករណីជួញដូរគ្រឿងញៀនទៅតុលាការ

កណ្តាល៖នគរបាលស្រុកកៀនស្វាយ បានចាប់ជនសង្ស័យម្នាក់ករណីជួញដូរគ្រឿងញៀននិងកសាង​សំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា បុរស ដែលកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួនក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ កាលពីរសៀលថ្ងៃទី៤ កុម្ភៈកន្លងទៅ។ជនសង្ស័យឈ្មោះ វណ្ណៈ ឧត្តម ហៅសាយ ឧត្តម អាយុ២៤ឆ្នាំ នៅក្នុងភូមិ-ឃុំខាងលើ។

ពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងគ្រឿងញៀនចំនួន១២កញ្ចប់ធំ រួចនាំខ្លួនទៅសាកសួរ។ ជនសង្ស័យបានឆ្លើយសារភាពថា គ្រឿងញៀនខ្លួនបានទិញពីឈ្មោះ ធូន អាយុ៤១ឆ្នាំ នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយរំលែកលក់បន្ត។ បន្ទាប់មកជនសង្ស័យនិងវត្ថុតាងត្រូវផ្នែកជំនាញ​បានកសាង​សំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃនេះ រួចស្រាវជ្រាវចាប់បក្ខពួកនិងមេខ្លោងបន្ថែមទៀត៕ដោយ៖វិចិត្រ