សេដ្ឋកិច្ច

ខេត្តកំពង់ចាម ទោះមិនសូវសម្បូររមណីដ្ឋានដូចខេត្តដទៃ តែបានប្រកាសពង្រឹងវិស័យទេសចរណ៍

​ភ្នំពេញ​៖​ខេត្តកំពង់ចាម​បានចាប់ផ្តើម​ពង្រឹង​វិស័យ​ទេសចរណ៍​របស់ខ្លួន ដើម្បី​ស្រូបយក​ភ្ញៀវទេសចរ​ទៅ​ទស្សនា​កាន់​ច្រើន ដែល​ផ្តល់​ប្រយោជន៍​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ទេសចរណ៍​ផងដែរ​។នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តមអ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់​ចាម​។​

​ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែង​ក្នុង​ស​ន្នី​សីទ​សារព័ត៌មាន​នាពេល​ថ្មីៗ​នេះ​ថា​ទោះបីជា​ខេត្តកំពង់ចាម​មាន​តំបន់​រមណីយដ្ឋាន​ប្រា​សាទ​បុរាណ​តិចជាង​បណ្តាល​ខេត្ត​នានា​ក៏ដោយ អាជ្ញាធរខេត្ត និង​មន្ទី​ជំនាញ បាន​ជំរុញ​ការគ្រប់គ្រង និង​លើកកម្ពស់​តំបន់​រមណីយដ្ឋាន ក៏ដូចជា​ប្រា​ង​ប្រាសាទ​នានា ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​ភ្ញៀវទេសចរ​បរទេស​មក​លេង​ខេត្តកំពង់ចាម ឱ្យ​សប្បាយរីករាយ​។​

ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ឱ្យដឹងថា ក្នុង​នៅក្នុង​ខេត្តកំពង់ចាម មាន​តំបន់​រមណីយ ដ្ឋា​ន​ចំនួន​១១​កន្លែង ក្នុងនោះ​មានការ​គ្រប់គ្រង​ដោយ​រដ្ឋ​ចំនួន​៥​កន្លែង និង​ឯកជន ៦​កន្លែង​។ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​៤​កន្លែង ដូចជា​៖ ប្រាសាទ​អង្គ​បា​ជ័យ​, ភ្នំ​ហានជ័យ​, ភ្នំ​ជើងព្រៃ​, និង​ភ្នំ​ប្រុស ភ្នំ​ស្រី​, និង​មាន​រមណីយដ្ឋាន​ធម្មជាតិ​ប្រវត្តិសាស្ត្រ​មួយកន្លែង គឺ​ប្រាសាទ​បា​ធាតុ​ទឹកឆា និង​រមណីយដ្ឋាន​ធម្មជាតិ​៣​កន្លែង រួមមាន​៖ បឹង​ធំ​, កោះ​ប៉ែន​, ទំនប់​តា​កុ​ច​, និង​រមណីយដ្ឋាន​កែច្នៃ ៣​កន្លែង មា​នក​សិ​-​ទេសចរណ៍​ថ្មដា​, នាគ​ស្មៅ​, និង​ហាន់ជ័យ​រី​ស្ស​ត់​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្តទៀតថា រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ ខេត្តកំពង់ចាម​បានទទួល​ភ្ញៀវទេសចរ មក​កម្សាន្ត​ចំនួន ២​លាន ៥៧​ពាន់ ៨៩៥​នាក់ ៕​ដោយៈផាវី