កីឡា

Ronaldo រកបានគ្រាប់បាល់ដំបូងជួយអោយ Al-Nassr តាមស្មើ AL Fateh ចុងម៉ោង

ដោយ៖ Rith Kongkea

ខ្សែប្រយុទ្ធដែលមានតម្លៃថ្លៃបំផុតលើលោក Cristiano Ronaldo រកបានមួយគ្រាប់ជួយអោយក្រុមថ្មីរបស់គាត់តាមស្មើ AL Fateh នៅនាទី ៩០+៣ ដោយលទ្ធផល ២-២ ហើយនេះជាគ្រាប់បាល់ដំបូងរបស់គេនៅ AL Nassr ផងដែរ ។

ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ បានបង្ហាញខ្លួនក្នុងនាមជាប្រធានក្រុម AL Nassr ចំនួន៣ប្រកួតហើយ ប៉ុន្តែរូបគេបរាជ័យក្នុងការរកគ្រាប់បាល់ពេលប៉ះ Ettifaq និង Al-Ittihad ។

សំរាប់ប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះទម្រង់លេងរបស់កំពូលខ្សែប្រយុទ្ធ Cristaino Ronaldo នាពេលបច្ចុប្បន្ន ?