សន្ដិសុខសង្គម

សមត្ថកិច្ចនឹងនាំជនសង្ស័យ៣នាក់ករណីលួចម៉ូតូទៅតុលាការ

ព្រះសីហនុ៖កម្លាំងនគរបាលក្រុងព្រះសីហនុ បានចាប់ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ​កាលពីថ្ងៃទី២ ខែកុម្ភ: ហើយបានរៀបចំសំណុំរឿងនិងនាំទៅតុលាការនៅថ្ងៃនេះ។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ករណីលួចម៉ូតូ​នៅសង្កាត់លេខ១ក្រុង/ខេត្តព្រះសីហនុ។ ក្រុមជនសង្ស័យឈ្មោះ អ៊ុយ ផានិត អាយុ១៩ឆ្នាំជាអ្នក​បើកម៉ូតូ ក្រោយពីលួចបានយកទៅប្លុងចោលនៅក្បែរស្ពានកោះពស់ សង្កាត់៣។ ឈ្មោះឃួន លីហួរ អាយុ១៨ឆ្នាំ នៅម្តុំស្ថានីយរថភ្លើងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ចូលរួមលួច ។ឈ្មោះ ផល្លា វិច្ឆិកា ហៅវិច អាយុ១៧ឆ្នាំ នៅម្តុំទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ ជាអ្នកលួចម៉ូតូ។វត្ថុតាងចាប់បាន​ម៉ូតូ​ម៉ាកSCOOPY មួយគ្រឿង-ដាវចំនួន២និងកាំបិតផ្គាក់១។បន្ទាប់ពីសាកសួរ កម្លាំងនគរបាលក្រុង​បានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖វិចិត្រ