សន្ដិសុខសង្គម

រថយន្តដឹកស្រាបៀរគ្រុឌបុកម៉ូតូ បណ្ដាលឱ្យក្មេងម្នាក់ស្លាប់ ម្នាក់ទៀតរងរបួស

ស្ទឹងត្រែង៖គ្រោះថ្នាក់ចរាចររវាងរថយន្តដឹកស្រាបៀរគ្រុឌ បុកម៉ូតូក្មេងជិះឌុបគ្នាពេញទំហឹងបោកផ្ទប់នឹង គម្របលូ បណ្តាលឱ្យក្មេងម្នាក់ស្លាប់និងម្នាក់ទៀតរងរបួស។ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង ស្ថិតនៅភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ។

ប្រភពកន្លែងកើតហេតុបានឱ្យដឹងថា តាមកាមេរ៉ាសុវត្ថិភាពបង្ហាញឲ្យឃើញរថយន្តធំដឹក ស្រាបៀរគ្រុឌកំពុងបើកពីត្បូងទៅជើង។ចំណែកម៉ូតូក្មេងប្រុស២នាក់ឌុបគ្នាពីលិចទៅកើត ដោយឆ្លងកាត់ផ្លូវខ្វែង។

មកដល់កន្លែងខាងលើ រថយន្តបានបុកម៉ូតូរួចគាបជាប់ក្រោមរថយន្តនោះហើយអូសចម្ងាយ ជាច្រើនម៉ែត្រ បណ្ដាលឱ្យក្មេងអាយុជាង១០ម្នាក់ជាកូនអ្នកលក់គុយទាវពោះគោនៅក្បែរសួនច្បារ ភូមិព្រែក ក្រុងស្ទឹងត្រែងបានស្លាប់ រីឯក្មេងរួមដំណើរតាមម៉ូតូនេះរងរបួស។

ក្រោយកើតហេតុ ផ្នែកនគរបាលចរាចរណ៍បានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាន នគរបាលខេត្តដើម្បីបន្តនីតិវិធី៕ដោយ:សុខុម