អន្តរជាតិ

ព្យុះត្រជាក់វាយប្រហារខ្លាំងនៅភាគខាងជើងសហរដ្ឋអាម៉េរិក និងកាណាដា

ព្យុះទឹកកកបានវាយប្រហារខ្លាំងនៅភាគខាងជើងអាម៉េរិក និងកាណាដានៅចុងសប្តាហ៍នេះ ខណៈដែលអាជ្ញាធរបានប្រកាសព្រមានពីគ្រោះថ្នាក់ដល់ជីវិត និងបានពន្យារព្រឹត្តិការណ៍ជាតិ​សំខាន់ៗ។

សេវាអាកាសធាតុជាតិនៅសហរដ្ឋអាម៉េរិកបានព្រមានកាលពីថ្ងៃសុក្រថា ព្យុះត្រជាក់ដែលកំពុងឈាន​មកដល់គឺ “ហាក់មិនធម្មតាឡើយ”។ សីតុណ្ហភាពវានឹងធ្លាក់ចុះចាប់ពី ១៥ ទៅ ៣៥ ដឺក្រេក្រោមកម្រិត​មធ្យម​នៅលើមាត្រដ្ឋានហ្វារិនហៃ នៅតំបន់ស្ទើរទូទាំងប្រទេសចាប់ពីជ្រលងភ្នំមីស៊ីស៊ីពីខាងលើទៅកាន់ New England។ សីតុណ្ហភាពត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់ -៧៩អង្សាសេនៅលើកំពូលភ្នំ New Hampshire ដែលជាកំពូលខ្ពស់បំផុតនៅភាគឦសានសហរដ្ឋអាម៉េរិក។ ការិយាល័យសេវាកម្ម​អាកាសធាតុជាតិនៅទីក្រុង Caribou រដ្ឋ Maine នៅជិតព្រំដែនជាមួយប្រទេសកាណាដាបានព្រមានអំពី “ព្រិលធ្លាក់ខ្លាំងដែលនឹងគំរាមកំហែងដល់អាយុជីវិត”។ ការិយាល័យបានបញ្ជាក់ទៀតថា “​ទោះបីជាព្យុះនេះមាន​រយៈពេល​ខ្លី​ក៏ដោយ តែលក្ខខណ្ឌវា​នឹង​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់”​។

កាន់តែគួរឲ្យកត់សម្គាល់ទៀតនោះគឺថា សាលារៀននៅទូទាំងភាគឦសានសហរដ្ឋអាម៉េរិក​បានលុបចោលនូវថ្នាក់រៀនជាច្រើនកាលពីថ្ងៃសុក្ររបស់ពួកគេ រួមទាំងនៅទីក្រុងបូស្តុន។ ព្យុះទឹកកកអាក់ទិកដែលមិនធ្លាប់មានក្នុងកំណត់ត្រានេះ ក៏បានពន្យារពេលព្រឹត្តិការណ៍នានា រួមទាំងការប្រកួតជើងឯកជាតិជិះស្គីទឹកកក Toboggan របស់សហរដ្ឋអាម៉េរិកផងដែរ ដោយសីតុណ្ហភាពត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះដល់ -៣៧អង្សាសេ (-នៅព្រឹកថ្ងៃសៅរ៍នេះ)៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា