សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ១២នាក់ករណីជួញដូរគ្រឿងញៀនទៅតុលាការ

ស្ទឹងត្រែង៖ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣ខែកុម្ភៈ បានបញ្ជូនជនសង្ស័យប្រុសស្រី ចំនួន១២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនទៅតុលាការ។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់កាលពីចុងខែ មករាកន្លងទៅ ស្ថិតនៅម្តុំកងចក្រភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ប្រតិបត្តិការនោះ បានឃាត់រថយន្តចំនួន២គ្រឿង។ក្នុងនោះរថយន្តម៉ាកTUNDRA ផ្លាកលេខភ្នំពេញ2AC-1971 និងម៉ាក PRIUS ផ្លាកលេខបាត់ដំបង 2B-599។

ក្រោយឃាត់រថយន្តមុខសញ្ញាខាងលើ អាវុធហត្ថបានឆែកឆេរ និងចាប់យកវត្ថុតាងជាក់ស្តែងនៅក្នុង រថយន្តTUNDRA មានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៣កញ្ចប់និងម្សៅគ្រឿងញៀនប្រភេទ ខេតាមីនមួយកញ្ចប់តូច ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងអាវុធខ្លី១ដើមម៉ាក Lock បង់១មាន១៥គ្រាប់ ឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់-ស្រី៦នាក់។

ជនសង្ស័យទាំង១២នាក់ជំនាញបានធ្វើតេស្តរកឃើញវិជ្ជមានសារធាតុញៀន។ក្រោយពីសាកសួរ ជំនាញបានបញ្ជូនទាំង១២នាក់ទៅតុលាការបន្តនីតិវិធី៕ដោយ:សុខុម