អន្តរជាតិ

នាយកCIAថាចិនបានឱ្យយោធារបស់គាត់ត្រៀមខ្លួនដើម្បីឈ្លានពានតៃវ៉ាន់នៅឆ្នាំ 2027

ដោយ៖សហការី

លោក William Burns បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថាគេមិនគួរត្រូវបានមើលស្រាលលើមហិច្ឆតារបស់លោក Xi ចំពោះតៃវ៉ាន់ឡើយទោះបីជាគាត់ទំនងជាត្រូវបានដឹងខ្លួនលើផែនការយោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនកំពុងរងនូវភាពអាម៉ាស់ជាច្រើនក៏ដោយ។

លោក Burns បាននិយាយថា “យោងតាមការស៊ើបការណ៍សម្ងាត់” សហរដ្ឋអាម៉េរិកបានដឹងថា លោក Xi បានបញ្ជាឱ្យយោធារបស់គាត់ត្រៀមខ្លួនដើម្បីឈ្លានពានកោះនេះក្នុងរយៈពេល ៤ ឆ្នាំ។

គាត់បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយនៅឯសាកលវិទ្យាល័យ Georgetown ក្នុងទីក្រុង Washington ថា “ឥឡូវនេះមិនមែនបានន័យថាគាត់សម្រេចចិត្តធ្វើការវាយប្រហារនៅឆ្នាំ ២០២៧ ឬឆ្នាំណាមួយនោះទេ ប៉ុន្តែវាជាការរំលឹកពីការផ្តោតអារម្មណ៍ដ៏ស៊ីជម្រៅលើមហិច្ឆតារបស់គាត់” ។

លោកបាននិយាយថា “ការវាយតម្លៃរបស់យើងដែលជា CIA គឺថា ខ្ញុំមិនមើលរំលងនូវមហិច្ឆិតារបស់ប្រធានាធិបតី Xi ទាក់ទងនឹងតៃវ៉ាន់នោះទេ” គាត់បាននិយាយថា មេដឹកនាំចិនទំនងជា “ភ្ញាក់ផ្អើលតែមិនបានយកបញ្ហាមកដោះស្រាយ” ហើយព្យាយាមសិក្សារនូវមេរៀនដែល “បង្ហាញថាវាអន់បំផុត”  ដូចជាយោធារុស្ស៊ី និងប្រព័ន្ធអាវុធដែលប្រើប្រាស់នៅអ៊ុយក្រែន។

រុស្ស៊ី និងចិនបានចុះហត្ថលេខាលើភាពជាដៃគូ “គ្មានដែនកំណត់” កាលពីខែកុម្ភៈភ្លាមៗ មុនពេលកងកម្លាំងរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន ហើយទំនាក់ទំនងសេដ្ឋកិច្ចរបស់ពួកគេបានរីកដុះដាល ខណៈដែលទំនាក់ទំនងរបស់រុស្ស៊ីជាមួយលោកខាងលិចបានធ្លាក់ចុះ។

ការឈ្លានពានរបស់រុស្សីបានជំរុញឱ្យមានកង្វល់នៅភាគខាងលិចនៃប្រទេសចិន ដែលអាចធ្វើសកម្មភាពស្រដៀងគ្នាលើកោះតៃវ៉ាន់ ដែលជាកោះប្រជាធិបតេយ្យហើយទីក្រុងប៉េកាំងអះអាងថាជាទឹកដីរបស់ខ្លួន។

ប្រទេសចិនបានបដិសេធមិនថ្កោលទោសលើប្រតិបត្តិការរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ប៉ុន្តែមានការប្រុងប្រយ័ត្នមិនផ្តល់សម្ភារយោធាដោយផ្ទាល់ដែលអាចបង្កឱ្យមានទណ្ឌកម្មពីលោកខាងលិចដូចដែលដាក់លើទីក្រុងម៉ូស្គូ។

លោក Burns បាននិយាយថា “ខ្ញុំគិតថាវាជាកំហុសមួយក្នុងការមើលស្រាលលើការប្តេជ្ញាចិត្តទៅវិញទៅមកចំពោះភាពជាដៃគូប៉ុន្តែវាមិនមែនជាមិត្តភាពទាំងស្រុងដោយគ្មានដែនកំណត់នោះទេ” ។

ដូចដែលលោក Burns បាននិយាយ អំពីដំណឹងដែលបានមកពីមន្ត្រីអាម៉េរិកថា ប៉េងប៉ោងចារកម្មចិនដែលសង្ស័យថាបានហោះហើរលើទឹកដីសហរដ្ឋអាម៉េរិកអស់រយៈពេលពីរបីថ្ងៃ ហើយមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកបានប្រាប់ប្រធានាធិបតី Joe Biden មិនឱ្យបាញ់ទម្លាក់ព្រោះខ្លាចធ្លាក់កម្ទេចកម្ទីដែលអាចជាការគំរាមកំហែងសុវត្ថិភាព។ .

លោក Burn មិនបាននិយាយអំពីវគ្គនេះទេ ប៉ុន្តែបានហៅប្រទេសចិនថាជា “បញ្ហាប្រឈមលើភូមិសាស្ត្រនយោបាយដ៏ធំបំផុត” ដែលអាម៉េរិកកំពុងប្រឈមនាពេលបច្ចុប្បន្ន។

ការប្រកួតប្រជែងជាមួយប្រទេសចិនគឺជាវិសាលភាពមួយហើយអ្នកដឹងច្បាស់ថាវាគ្របដណ្តប់លើគ្រប់វិស័យ មិនត្រឹមតែលើផ្នែកយោធា និងមនោគមវិជ្ជាតែប៉ុណ្ណោះទេ ប៉ុន្តែវាជះឥទ្ធិពលលើវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា នឹងអ្វីៗគ្រប់យ៉ាងទាញយកពីអ៊ីនធឺណែត រហូតដល់លំហអាកាសផងដែរ។

លោកបានបន្តថា “ វាជាការប្រកួតប្រជែងជាសាកលក្នុងទម្រង់មួយដែលខ្លាំងជាងការប្រកួតប្រជែងជាមួយសូវៀតទៅទៀត” ។

មិនមានការបញ្ជាក់ភ្លាមៗពីស្ថានទូតចិនប្រចាំក្រុងវ៉ាស៊ីនតោន អំពីការលើកឡើងរបស់លោក Burns ឬអំពីការហោះហើរប៉េងប៉ោងនោះទេ។

លោក Burns បាននិយាយថារយៈពេលប្រាំមួយខែបន្ទាប់មកវានឹងក្លាយជាពេលដ៏ “សំខាន់” សម្រាប់អ៊ុយក្រែន គឺជាកន្លែងដែលទីក្រុងម៉ូស្គូបាននិងកំពុងបង្កើនការវាយប្រហារក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

គាត់ក៏បាននិយាយផងដែរថា រដ្ឋាភិបាលរបស់អ៊ីរ៉ង់ កាន់តែមានការមិនស្ងប់ចិត្តចំពោះកិច្ចការនៅក្នុងប្រទេស ដោយលើកឡើងពីភាពក្លាហានស្ត្រីអ៊ីរ៉ង់នូវអ្វីដែលគាត់បានពិពណ៌នាថាជាការ “ធុញទ្រាន់” នឹងរបបនេះ។

លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បានព្រមានកាលពីដើមសប្តាហ៍នេះថា ជ័យជម្នះរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងជំរុញឲ្យប្រទេសចិនមានសក្តានុពលហ៊ានចូលឈ្លានពានតៃវ៉ាន់។

ថ្ងៃនេះ អង្គការណាតូបានលើកឡើងពីក្តីបារម្ភលើការចងសម្ព័ន្ធមិត្តនុយក្លេអ៊ែររវាងរុស្ស៊ី ចិន និងកូរ៉េខាងជើង ដែលនឹង ‘ប្រកួតប្រជែងគ្រប់គ្រងសណ្តាប់ធ្នាប់ពិភពលោក’ ។

ការឲ្យដឹងរបស់លោក Burns បានកើតឡើងមួយថ្ងៃបន្ទាប់ពីតៃវ៉ាន់បានត្រៀមយន្តហោះចម្បាំងជាមួយកងទ័ពជើងទឹករបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្ន និងធ្វើឱ្យប្រព័ន្ធមីស៊ីលសកម្មឡើង ដើម្បីជាការឆ្លើយតបទៅនឹងសមយុទ្ធទ្រង់ទ្រាយធំដែលមានយន្តហោះយោធាចិនចំនួន ៣៤ គ្រឿង និងនាវាចម្បាំងចំនួន ៩ គ្រឿងនៅច្រកសមុទ្រតៃវ៉ាន់។

ក្រុងប៉េកាំងកាលពីថ្ងៃពុធបានណែនាំដល់កម្លាំងទ័ពអាកាស និងកងទ័ពជើងទឹករបស់ខ្លួនឱ្យអនុវត្តកិច្ចប្រតិបត្តិការដ៏សំខាន់មួយដែលគេឃើញមានយន្តហោះចិនចំនួន ២០ គ្រឿងឆ្លងកាត់ខ្សែបន្ទាត់កណ្តាលនៃច្រកសមុទ្រ។

 

ប្រភព ដំណឹងប្រចាំថ្ងៃ