សន្ដិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ កាលពីថ្ងៃទី៣ ខែកុម្ភ: បានចាប់ជនសង្ស័យ២នាក់  ពាក់ព័ន្ធជួញដូរនិងរក្សាទុកគ្រឿងញៀន ហើយត្រៀមបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានចាប់ជនសង្ស័យ២នាក់ ពាក់ព័ន្ធជួញដូរនិងរក្សាទុកគ្រឿងញៀន ដកហូតក្រាមសថ្លាសង្ស័យជាគ្រឿងចំនួន១០កញ្ចប់​នៅ២ទីតាំងផ្សេងគ្នា។ជនសង្ស័យឈ្មោះរិទ្ធ វិរ ហៅសុខ ភឿក ជនជាតិវៀតណាម នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ដកហូតក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន៧កញ្ចប់។ ឈ្មោះ ញិល ដារ៉ា ជនជាតិខ្មែរ នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដកហូតក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន៣កញ្ចប់។ បន្ទាប់ពីសាកសួរ នគរបាលជំនាញបានកសាងសំណុំរឿង ត្រៀមបញ្ជូនជន​សង្ស័យ​ខាងលើទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ