អន្តរជាតិ

តារាវិទូរកឃើញសញ្ញាវិទ្យុដ៏អាថ៌កំបាំងចំនួន២៥ហ្វ្រេកង់នៅលើលំហអវកាស

ដោយ៖សហការី

បើយោងទៅតាម Universe Today ក្រុមអ្នកតារាវិទូបានរកឃើញរលកវិទ្យុលឿនចំនួន ២៥ (FRBs) ដែលជារលករលកវិទ្យុដ៏មានថាមពលខ្លាំង និងអស្ចារ្យទៀតផងដែលវាកកើតឡើងម្តងទៀតនៅក្នុងទម្រង់ដ៏ស្មុគស្មាញមួយ។

យោងតាមទិន្នន័យដែលប្រមូលបាននៅក្នុងចន្លោះឆ្នាំ ២០១៩ និង ២០២១ ដោយអ្នកសង្កេតការណ៍វិទ្យុ Canadian Hydrogen Intensity Mapping Experiment (CHIME) នៅទីក្រុង British Columbia ប្រទេសកាណាដា អ្នកវិទ្យាសាស្ត្រអាចរកឃើញ ហ្វ្រេកង់ដែលគេបានបង្កើតឡើងវិញ។

ក្រុមតារាវិទូបានព្យាយាមស្វែងយល់ពីប្រភពដើមនៃបាតុភូតដ៏គួរឱ្យងឿងឆ្ងល់ គិតចាប់តាំងពី FRB ដំបូងត្រូវបានគេរកឃើញនៅឆ្នាំ ២០០៧។ យើងនៅតែមិនដឹងថាហេតុអ្វីបានជាវាកើតឡើង ប៉ុន្តែអ្នកខ្លះប៉ាន់ស្មានថា pulsars ដែលជាផ្កាយណឺត្រុងដែលមានថាមពលម៉ាញ៉េទិចខ្លាំងអាចជាដើមហេតុ។ .

ព័ត៍មានថ្មីៗ ប្រហែលគ្រាន់តែជាការតាមដានឱ្យកាន់តែស៊ីជម្រៅជាបណ្ដោះអាសន្នតែប៉ុណ្ណោះទោះយ៉ាងណាក៏ដោយ វាអាចជួយជំរុញដល់ការស្វែងរកដំណោះស្រាយរបស់យើងផងដែរ។

អ្នកស្រាវជ្រាវថ្នាក់ក្រោមបណ្ឌិត លោក Ziggy Pleunis នៅសាកលវិទ្យាល័យ Toronto និងសហការីរបស់គាត់បានប្រើប្រាស់ក្បួនម្យ៉ាងយកមកដោះស្រាយដើម្បីស្វែងរកកាតាឡុកគំរូដែលបានសាងសង់ពីមុននៃ FRBs ដែលរួមមានព្រឹត្តិការណ៍ដែលបានកំណត់អត្តសញ្ញាណច្រើនជាង ៥០០ ដោយ CHIME និងបានរកឃើញភពកើតឡើងដដែលៗចំនួន ២៥ បន្ថែមទៀត។

យោងទៅតាម Universe Today នោះគឺមានតែ ២៩ នៃ ១,០០០ FRBs ដែលត្រូវបានគេរកឃើញរហូតមកដល់ពេលនេះត្រូវបានបញ្ជាក់ថាកំពុងកើតឡើងម្តងទៀត ដូច្នេះទិន្នន័យថ្មីអាចកើនឡើងប្រហែលបីដងនៃចំនួន FRBs ម្តងទៀតដែលត្រូវបានគេស្គាល់ឥឡូវនេះ។

វាមានប្រហែល ២.៦ ភាគរយប៉ុណ្ណោះនៃការជះចេញនូវរលកវិទ្យុល្បឿនលឿនដែលយើងរកឃើញថាវាកកើតឡើងវិញ នេះបើយោងតាមចំនួនដ៏ចង្អៀតនៃការជះចេញនូវរលកវិទ្យុល្បឿនលឿនទាំងអស់របស់យើង និងភពដដែលៗ Pleunis បានប្រាប់អ្នកសារព័ត៌មានថា “សម្រាប់ភពថ្មីជាច្រើន យើងបានរកឃើញថាមានការជះចេញនូវរលកវិទ្យុល្បឿនលឿនមួយចំនួនប៉ុណ្ណោះ ដែលធ្វើអោយភពអសកម្មដូចដែលយើងបានឃើញនេះតែម្តង”

គាត់បាននិយាយថា ទោះបីជាមានភពជាច្រើនមិនមានសកម្មភាពខ្លាំងក៏ដោយ ក៏វាប្រហែលជាភពដែលធ្វើឲ្យផ្ទុះឡើងនូវរលកវិទ្យុល្បឿនលឿនដែលនៅទីបំផុតវាអាចនឹងកើតឡើងម្តងទៀត។

គំរូដែលកើតឡើងដដែលៗទាំងនេះជាច្រើនបង្កឲ្យមានផលវិបាកក្នុងការធ្វើចំណាត់ថ្នាក់ ដែលនាំឱ្យពួកគេកាន់តែពិបាកយល់។

ទោះជាយ៉ាងណាក៏ដោយ នៅទីបំផុតយើងអាចសិក្សារបង្កើតជាចម្លើយបាន នៅពេលដែលអ្នកវិទ្យាសាស្ត្រប្រមូលកំណត់ត្រាដែលកំពុងកើនឡើងឥតឈប់ឈអំពីការផ្ទុះរលកហ្វ្រេកង់ទាំងនេះ ហើយតេឡេស្កុបវិទ្យុធំៗមួយចំនួនដូចជា Australian Square Kilometer Array Observatory កំពុងត្រូវបានសាងសង់៕

ប្រភព astronomy.com