អន្តរជាតិ

ឆ្កែBobiមានអាយុ៣០ ឆ្នាំជាប់កំណត់ត្រាGuinness

ដោយ៖សហការី

សត្វឆ្កែដែលមានអាយុដល់ទៅ ៣០ ឆ្នាំបានជាប់ក្នុងកំណត់ត្រាGuinnessហើយល្បីថាជាសត្វឆ្កែមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក។

ឆ្កែ Bobi កើតនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ១៩៩២ វាកំពុងរស់នៅក្នុងប្រទេសព័រទុយហ្កាល់ វាមិនគ្រាន់តែជាសត្វឆ្កែមានវ័យចំណាស់ជាងគេដែលនៅរស់នោះទេគឺគេមិនធ្លាប់មានឆ្កែដែលមានវ័យដ៏ចំណាស់លើសគេបំផុតបែបនេះឡើយ ។

វាមានអាយុដល់ទៅ ៣០ ឆ្នាំ នឹង ២៦៨ ថ្ងៃគិតមកដល់ត្រឹមថ្ងៃនេះហើយត្រូវបានបញ្ជាក់នៅក្នុងកំណត់ត្រាមួយថ្មីគិតមកត្រឹមតែ ២ សប្តាហ៍បន្ទាប់ពី Spike ដែលជាសត្វ Chihuahua មកពីរដ្ឋ Ohio នៅសហរដ្ឋអាមេរិកបានទទួលពានរង្វាន់នេះ។

ឆ្កែ Bobi គឺជាពូជ ឆ្កែ Rafeiro do Alentejo ជាឆ្កែដែលគេចិញ្ចឹមហើយជាធម្មតាមានអាយុកាលជាមធ្យមចាប់ពី ១២ ទៅ ១៤ ឆ្នាំតែប៉ុណ្ណោះទេ៕