សន្ដិសុខសង្គម

ឃាត់ជនបរទេសម្នាក់ប្រើហិង្សាលើ ស្ត្រីក្នុងក្លិបឱ្យរងរបួស៣នាក់

ភ្នំពេញ​៖កម្លាំងនគរបាលមូលដ្ឋានបានឃាត់ខ្លួនបុរសបរទេសម្នាក់ចូលក្លិបផឹកស៊ីបានប្រើហិង្សា លើស្ត្រីបម្រើក្នុងក្លិបបណ្ដាលឱ្យរងរបួស៣នាក់។ករណីបង្កការភ្ញាក់ផ្អើលនេះនៅក្លិបផឹកស៊ីមួយ ស្ថិតតាមផ្លូវ១៣០ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី២ ខែកុម្ភៈ។

ប្រភពពីស្រ្តីបម្រើការក្នុងក្លិបបានឱ្យដឹងថា មុនកើតហេតុ មានបុរសបរទេសម្នាក់ចូលមក ផឹកស៊ីនៅហាងបារាំងមួយ ។

ស្ត្រីដដែលបានបន្តថា ជនបរទេសរូបនោះបាននិយាយទៅលើនាងៗ ប្រើពាក្យសម្ដីមិនគប្បី បង្កជាទំនាស់ ហើយឈ្លោះប្រកែកគ្នាយ៉ាងទ្រហឹងអឺងកង ។ក្រោយមកក៏ឈានដល់ប្រើហិង្សាលើនាងៗ បណ្តាលឱ្យរងរបួស៣នាក់ រួចជនបង្កក៏រត់ចេញពីកន្លែងកើតហេតុ។ភ្លាមៗស្ត្រីខ្មែររងគ្រោះទាំងនោះ តាមចាប់បានរួចប្រគល់ឱ្យសមត្ថកិច្ចយកទៅបន្តនីតិវិធី៕ដោយ៖វិចិត្រ