ភ្នំពេញ៖ផ្លូវតភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រឈូសឆាយសម្រេចបានប្រមាណជា ៤៥គីឡូម៉ែត្រហើយ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣។មានន័យថា៖នៅសល់ប្រមាណជ១៦គីឡូម៉េត្រទៀតប៉ុណ្ណោះអាចភ្ជាប់គា្នបានហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានដោយផ្ទាល់របស់ អ្នកឧកញ៉ា បណ្ឌិត សុខ គង់ នៅពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។
![](https://cambodiaflashnews.com/wp-content/uploads/2021/06/top-banner.gif)
ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងរបស់ឧកញ៉ា ម៉ុង ឬទ្ធី។
គម្រោងស្ថាបនាផ្លូវនេះ ទទួលរ៉ាប់រងការចំណាយទាំងស្រុងដោយអ្នកឧកញ៉ា សុខ គង់ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ៕ដោយៈសុភក្រ្តា