ភ្នំពេញ៖ កម្ពុជា និងចិន កំពុងពិភាក្សាផ្លាស់ប្តូរយោបល់រិះរកមធ្យោបាយដើម្បីធ្វើយ៉ាងណាដើម្បីជំរុញចំនួនទេសចរចិនមកកម្ពុជាឱ្យបាន១លាននាក់នៅឆ្នាំ២០២៣នេះ។
![](https://cambodiaflashnews.com/wp-content/uploads/2021/06/top-banner.gif)
កិច្ចពិភាក្សាបានត្រូវធ្វើឡើងរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Du TianQiao នាយកប្រតិបត្តិសមាគមសហប្រតិបត្តិការធុរកិច្ច និងសេដ្ឋកិច្ចតំបន់ និងពាណិជ្ជកម្មអន្តរជាតិចិន នៅពាក់កណ្តាលសប្តាហ៍នេះ។
ភាគីទាំងពីរបានឯកភាពគ្នាដើម្បីសហការលើការត្រៀមរៀបចំព្រឹត្តការណ៍ទេសចរណ៍ វប្បធម៌ និងកីឡាដូចជា ព្រឹត្តិការណ៍ម៉ារ៉ាតុង វាយកូនហ្គោល ជាពិសេសការសម្តែងក្បាច់គុណសៅលិញរបស់សាកលវិទ្យាល័យសៅលិញ រួមជាមួយក្បាច់គុនល្បុក្កតោរបស់កម្ពុជាដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ប្រទេសទាំងពីរ ក៏បានយល់ស្រប បង្កើត វេទិកាធុរកិច្ចនិងវិនិយោគទេសចរណ៍កម្ពុជា-ចិននិងរៀបចំព្រឹត្តិការណ៍តន្ត្រីកម្ពុជា-ចិន ដែល មានតារាល្បីៗរបស់ចិន និងកម្ពុជាចូលរួម ដែលអាចទាក់ទាញទេសចរចិនមកទស្សនា។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានស្នើឲ្យសមាគមនេះរៀបចំគំរោងច្បាស់លាស់និងផែនការលម្អិតដើម្បីអាចឲ្យភាគីក្រសួងទេសចរណ៍កម្ពុជាពិនិត្យ និងឲ្យយោបល់ ព្រមទាំងបង្កើតក្រុមការងារក្នុងការរៀបចំព្រឹត្តការណ៍ទាំងនេះ ៕ដោយៈផាវី