សេដ្ឋកិច្ច

ផ្សារ​ដើម​គរ​ថ្មី​ជាង​២០​ហិកតា​សាងសង់​ជិត​រួចហើយ​

ភ្នំពេញ​៖​គម្រោង​សាងសង់​ផ្សារ​ផ្គត់ផ្គង់​បន្លែ​ផ្លែឈើ​និង​ចំណតរថយន្ត​នៅ​បឹង​តា​មោក​កប់​ស្រូវ​លើ​ផ្ទៃដី​ទំហំ​២០​ហិកតា​នៅជាប់​ហា​វិថី​ឈ្នះ​ឈ្នះ ជិត​រួចរាល់​ហើយ និង​គ្រោង​បើក​ដំណើរការ​នាពេលខាងមុខ​នេះ​។​ផ្សារ​នេះ​មាន​ឈ្មោះថា​៖​ផ្សា​របោះ​ដុំ​អាស៊ាន អន្តរជាតិ ឬ​ផ្សារ​ដើម​គរ​ថ្មី ។​

​ផ្សារ​ដើម​គរ​ថ្មី ជា​គំនិត​ផ្តួចផ្តើម​កសាងឡើង​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​គោល​បំ​ណ​អូសទាញ​អ្នកលក់​បន្លែ​ផ្លែឈើ​បោះ​ដុំ​នៅលើ​ប្រព័ន្ធ ផ្លូវ​នានា​ជុំវិញ​ផ្សារ​ដើម​គរ​ដែល​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​និង​កកស្ទះ​ចរាចរ​នៅក្នុង​ទីក្រុង​។​

​ផ្សារ​ខាងលើនេះ​ស្ថិត​នៅជាប់​មហាវិថី​ឈ្នះ​ឈ្នះ​អតីត​បឹង​តា​មោក​(​កប់​ស្រូវ​)​ជា​ផ្សារ​ដែលមាន​អគារ​និង​ទីតាំង​ចំណតរថយន្ត​រហូតដល់​ទំហំ​២០​ហិកតា​ស្រប​នឹង​ផ្លូវ​ឈ្នះ​ឈ្នះ​៕ដោយៈសិរីមតី