សន្ដិសុខសង្គម

ជំនាញជលផលបង្ក្រាបបទល្មើសនេសាទនិងរឹបអូសឧបករណ៍ខុសច្បាប់

ក្រចេះ៖ខណ្ឌរដ្ឋបាលជលផលក្រចេះ ជាមួយកម្លាំងអាជ្ញាធរ កាលពីរសៀលថ្ងៃទី១ ខែកុម្ភៈបានចុះបង្ក្រាបបទល្មើសនេសាទនៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ ដកហូតឧបករណ៍ខុសច្បាប់ជាច្រើន។

មន្ត្រីប្រតិបត្តិការបានឱ្យដឹងថា ការបង្ក្រាបនេះកម្លាំងចម្រុះបានដកហូតវត្ថុតាងមានលបប្រើស​១០០គេហៅលបកន្ទុយកណ្តុរចំនួន៧២វង់មានប្រវែង២.៧៥០ម៉ែត្រ-បង្គោលចម្រឹងឫស្សីឃ្លៃ​ចំនួន១៤៤ដើម។វត្ថុតាងទាំងអស់នោះត្រូវបានយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលក្រចេះ ដើម្បីសុំគោលការណ៍យកដុតកម្ទេចចោល។

សារាចរណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលេខ០២៧ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ស្ដីពីវិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលដោយប្រើឧបករណ៍នេសាទលបកន្ទុយកណ្ដុរឬលបពោះវៀនជ្រូកនិងលបប្រើស១០០ជាឧបករណ៍ខុសច្បាប់៕ដោយ៖វិចិត្រ