អន្តរជាតិ

ការលក់រថយន្តអគ្គិសនីកើនឡើងដល់កំណត់ត្រាថ្មីនៅអឺរ៉ុប

ដោយ៖តុលា

ការលក់រថយន្តអគ្គិសនីបានកើនឡើងដល់កំណត់ត្រាថ្មីនៅសហភាពអឺរ៉ុបនៅក្នុងឆ្នាំ២០២២កន្លងទៅនេះ។

SAIC-GM-Wuling Automobile Co. electric vehicles are plugged in at charging stations at a roadside parking lot in Liuzhou, China, on Monday, May 17, 2021. Liuzhou has used test drives, free parking and abundant charging points to get people to embrace EVs. Photographer: Qilai Shen/Bloomberg

យោងតាមទីភ្នាក់ងារសារព័ត៌មានAFP បានឲ្យដឹងរបាយការណ៍ចុងក្រោយស្តីពីទិន្នន័យឧស្សាហកម្មតួលេខឧស្សាហកម្មចេញដោយ ACEA ដែលជាក្រុមឧស្សាហកម្មដែលតំណាងឱ្យក្រុមហ៊ុនផលិតរថយន្តធំ ៗ ដែលមានមូលដ្ឋាននៅអឺរ៉ុបបានបង្ហាញកាលពីថ្ងៃពុធថា ការលក់រថយន្តអគ្គិសនីបានកើនឡើងដល់កំណត់ត្រាថ្មីនៅក្នុងសហភាពអឺរ៉ុបក្នុងឆ្នាំ ២០២២។

ទិន្នន័យនៃការលក់បានកើតឡើង រួមមានរថយន្តអគ្គិសនីដើរដោយថាមពលថ្មអាគុយកើនឡើងដល់ចំនួន ១២.១ ភាគរយនៃការលក់ធៀបនឹង ៩.១ ភាគរយក្នុងឆ្នាំ ២០២១៕