ភ្នំពេញ៖គម្រោងសាងសង់ផ្សារផ្គត់ផ្គង់បន្លែផ្លែឈើនិងចំណតរថយន្តនៅបឹងតាមោកកប់ស្រូវលើផ្ទៃដីទំហំ២០ហិកតានៅជាប់ហាវិថីឈ្នះឈ្នះ ជិតរួចរាល់ហើយ និងគ្រោងបើកដំណើរការនាពេលខាងមុខនេះ។ផ្សារនេះមានឈ្មោះថា៖ផ្សារបោះដុំអាស៊ាន អន្តរជាតិ ឬផ្សារដើមគរថ្មី ។
![](https://cambodiaflashnews.com/wp-content/uploads/2021/06/top-banner.gif)
ផ្សារដើមគរថ្មី ជាគំនិតផ្តួចផ្តើមកសាងឡើងដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងគោលបំណអូសទាញអ្នកលក់បន្លែផ្លែឈើបោះដុំនៅលើប្រព័ន្ធ ផ្លូវនានាជុំវិញផ្សារដើមគរដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់និងកកស្ទះចរាចរនៅក្នុងទីក្រុង។
ផ្សារខាងលើនេះស្ថិតនៅជាប់មហាវិថីឈ្នះឈ្នះអតីតបឹងតាមោក(កប់ស្រូវ)ជាផ្សារដែលមានអគារនិងទីតាំងចំណតរថយន្តរហូតដល់ទំហំ២០ហិកតាស្របនឹងផ្លូវឈ្នះឈ្នះ៕ដោយៈសិរីមតី