ស្វាយរៀង៖បុរសជនជាតិវៀតណាម្នាក់បានលោតសម្លាប់ខ្លួនពីលើអគារជាន់ទី៥ កាស៊ីណូម៉ុកបាយ ក្រុងបាវិត បង្កការភ្ញាក់ផ្អើលកណ្តាលយប់។ហេតុកាណ៍នេះបានកើតឡើងស្ថិតក្នុងភូមិបាវិតកណ្តាល ក្រុងបាវិត ខេត្តស្វាយរៀង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែកុម្ភៈ។សមត្ថកិច្ចបានឱ្យដឹងថា អត្តឃាតជនឈ្មោះ ត្រាន់ទាន់អាន់ អាយុ២៣ឆ្នាំ ជនជាតិវៀតណាមជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូ។
![](https://cambodiaflashnews.com/wp-content/uploads/2021/06/top-banner.gif)
មន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលបាវិតបានឱ្យដឹងថា ក្រោយទទួលព័ត៌មានពីក្រុមហ៊ុនកាស៊ីណូថាមានមនុស្សលោតពីលើអគារជាន់ទី៥កាស៊ីណូម៉ុកបាយបណ្តាលឱ្យស្លាប់ ភ្លាមនោះនគរបាលជំនាញក្រុងបាវិតជាមួយផ្នែកបច្ចេកទេសវិទ្យាសាស្ត្រនិងគ្រូពេទ្យបានចុះទៅដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវពិនិត្យលើសាកសព។
តាមការស្ដាប់ចម្លើយពីសាក្សី សមត្ថកិច្ចចម្រុះបានសន្និដ្ឋានថា បុរសធ្វើអត្តឃាតដែលលោតពីលើអគារជាន់ទី៥កាស៊ីណូម៉ុកបាយនេះអាចមានវិបត្តិស្នេហា។ក្នុងនោះសមត្ថកិច្ចបានធ្វើតេស្តទឹកមូត្រឃើញមានសារធាតុញៀន។ក្រោយមកសពត្រូវបាននាំទៅតម្កល់នៅវត្តទឹកថ្លារាជធានីភ្នំពេញដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកធ្វើបុណ្យ៕ដោយ៖វិចិត្រ