សន្ដិសុខសង្គម

បញ្ជូនក្រុមជនសង្ស័យលួចគាស់តូបលួចទូរសព្ទទៅតុលាការ

កណ្តាល៖កម្លាំងនគរបាលបានស្រាវជ្រាវចាប់ក្រុមជនសង្ស័យលួចគាស់តូបលួចទូរសព្ទពីស្រុកអង្គស្នួល ខេត្តកណ្តាល យកទៅលក់នៅខេត្តកំពង់ស្ពឺហើយបញ្ជូនទៅតុលាការ។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ជនសង្ស័ យដែលជាមុខសញ្ញាលួចនិងប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ដែលបានចាប់ខ្លួនកាលថ្ងៃទី៣១ ខែមករាកន្លងទៅ ករណីលួចគាស់តូបលួចទូរសព្ទ។

ជនសង្ស័យ-ឈ្មោះត្រេនចែមហៅចាន់ទិត្យអាយុ២០ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារពីបទលួចកាលពីឆ្នាំ២០២២- ឈ្មោះសាន្តឧស្សាហៅច្រិល អាយុ១៦ឆ្នាំទាំង២នាក់នៅឃុំពើក ស្រុកអង្គស្នួលនិងឈ្មោះសាំង សុផាត ហៅស៊ីម២ អាយុ១៧ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារពីបទលួច កាលពីឆ្នាំ២០២១នៅស្រុកអង្គស្នួល ខេត្តកណ្ដាល។ ជនសង្ស័យបានសារភាពថា ពួកគេទាំង៣នាក់បានលួចគាស់តូបយកទូរសព្ទ​ពិតប្រាកដមែន។វត្ថុតាងចាប់បានម៉ូតូជិះធ្វើសកម្មភាពនិងទូរសព្ទ៥គ្រឿងបានប្រគល់ឱ្យ​ម្ចាស់ដើមវិញនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ដោយ៖វិចិត្រ