សន្ដិសុខសង្គម

បង្ក្រាបទីតាំងបើកសិប្បកម្មខុសច្បាប់ក្នុងស្រុកថាឡាបរិវ៉ាត់

ស្ទឹងត្រែង៖កម្លាំងអាវុធហត្ថស្រុកថាឡាបរិវ៉ាត់ ជាមួយរដ្ឋបាលព្រៃឈើ ចុះបង្ក្រាបទីតាំងបើក សិប្បកម្មអត់ច្បាប់ក្នុងចម្ការស្វាយចន្ទី នៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ កាលពីថ្ងៃទី១ខែកុម្ភ:។

លោកហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់បានឱ្យដឹងថា មន្ត្រីជំនាញរដ្ឋបាលព្រៃឈើនិងមន្ត្រីកងរាជអាវុធហត្ថបានចុះបង្ក្រាបទីតាំងរោងកែច្នៃផល-អនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។

ក្រុមការងារបានរឹបអូសឈើអារលេខ១ប្រភេទផ្ចឹកចំនួន៩៤សន្លឹក ស្មើនឹង១,៥២៦ម៉ែត្រត្រីគុណ និងតាបឈូសឈើចំនួន១គ្រឿងប្រព្រឹត្តឡើងដោយជនសង្ស័យឈ្មោះតែម គីម ភេទប្រុស អាយុ៤២ឆ្នាំ នៅស្រុកស្វាយលើ ខេត្តសៀមរាប៕ដោយ:សុខុម