សន្ដិសុខសង្គម

អាវុធហត្ថចាប់រថយន្តដឹកឈើខុសច្បាប់ប្រគល់ឱ្យរដ្ឋបាលព្រៃឈើ

រតនគិរី៖ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី កាលពីថ្ងៃទី៣១ ខែមករា បានចាប់រថយន្តកែច្នៃ១គ្រឿង លួចដឹកជញ្ជូនឈើខុសច្បាប់និងយកប្រគល់ឱ្យរដ្ឋបាលព្រៃឈើបន្តនីតិវិធី។

មន្ត្រីអាវុធហត្ថខេត្តបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានក្រុមឈ្មួញ លួចដឹកឈើចេញពីម្តុំភូមិម៉ាស់ ឃុំប៉ូយ ស្រុកអូរជុំ។កម្លាំងអាវុធហត្ថខេត្តនិងអាវុធហត្ថ ស្រុកអូរជុំបានចុះដល់គោលដៅ ហើយចាប់រថយន្តកែច្នៃ១គ្រឿងមានផ្ទុកឈើសុក្រម ចំនួន១៣ដុំមុខកាត់ធំៗប្រវែង៣ម៉ែត្រស្មើនឹង៧,៨៥៥ម៉ែត្រគុប។

ចំណែកម្ចាស់រថយន្តដឹកឈើបានរត់គេចខ្លួនបាត់បន្សល់ទុកតែវត្ថុតាងនៅនឹងកន្លែង។ក្រោយមកសមត្ថកិច្ចបានយកមធ្យោបាយដឹកជញ្ជូននិងឈើខាងលើប្រគល់ឱ្យផ្នែកជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីដើម្បីចាត់ការបន្ត៕ដោយ៖វិចិត្រ