អន្តរជាតិ

មិនទាន់អស់សង្ឃឹមទេ បៃដិនថានឹងពិភាក្សា សំណើអាវុធទំនើបៗឡើងវិញជាមួយហ្សេឡិនស្គី

មិនទាន់អស់សង្ឃឹមឡើយ ប្រធានាធិបតីអាម៉េរិកចូបៃដិន បាននិយាយថាលោកនឹងពិភាក្សាសំណើអាវុធ​ទំនើបៗ រួមទាំងលទ្ធភាពយន្តហោះចម្បាំងឡើងវិញជាមួយហ្សេឡិនស្គី។

ការបញ្ជាក់នេះ បានធ្វើឡើងជាថ្មីជាមួយអ្នកសារព័ត៌មាននៅសេតវិមាន បន្ទាប់ពីបានឆ្លើយថាទេយ៉ាងខ្លី​ចំពោះសំណួររបស់អ្នកកាសែតលើការផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ទៅអ៊ុយក្រែនកាលពីថ្ងៃចន្ទ។ បៃដិនបានប្រាប់ជាថ្មីនៅព្រឹកបន្ទាប់ថា អាម៉េរិកនឹងគិតគូរពិភាក្សាឡើងវិញពីសំណើចុងក្រោយ​បង្អស់របស់អ៊ុយក្រែនសម្រាប់សព្វាវុធទំនើបជាមួយប្រធានាធិបតី Volodymyr Zelensky ដើម្បីការពារប្រឆាំងនឹងប្រទេសរុស្ស៊ី ចំពេលដែលហ្សេឡិនស្គីបានសង្កត់ធ្ងន់ពីតម្រូវការ​អាវុធទំនើបបន្ទាន់។

រហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិកគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតដល់អ៊ុយក្រែន ដែលការឈ្លានពានរបស់រុស្ស៊ីឥឡូវនេះកំពុងខិតជិតដល់រយៈពេលមួយឆ្នាំហើយ។   សម្ព័ន្ធមិត្តនៃបណ្តាប្រទេសលោកខាងលិចផ្សេងទៀតក៏កំពុងបញ្ជូនអាវុធផងដែរ ចាប់ពីកាំភ្លើងរហូតដល់រថពាសដែក និងកាំភ្លើងធំ ទោះបីភាគច្រើនមិនទាន់បានទៅដល់ក៏  ដោយ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា