សន្ដិសុខសង្គម

ត្រៀមបញ្ជូនម្ចាស់ហាងម៉ាស្សាកោសជប់​សង្ស័យបម្រើផ្លូវភេទទៅតុលាការ

ភ្នំពេញ៖​សមត្ថកិច្ចជំនាញបានចុះបង្រា្កបទីតាំងម៉ាស្សាកោសជប់ចំនួន២កន្លែងសង្ស័យបង្កប់​សេវាកម្មជួញដូរផ្លូវភេទ ឃាត់ខ្លួនម្ចាស់ហាង២នាក់ និងត្រៀមបញ្ជូនទៅតុលាការ។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ទីតាំងហាងម៉ាស្សាកោសជប់ចំនួន២កន្លែងសង្ស័យបង្កប់សេវាកម្ម​ជួញដូរផ្លូវភេទនោះត្រូវ​បាន​កម្លាំង​នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបាន​ចុះបង្រា្កបកាលពីយប់ថ្ងៃ​ទី៣០​ ខែមករា​ ស្ថិតនៅ​ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជាលទ្ធផល កម្លាំងជំនាញបានឃាត់ខ្លួនម្ចាស់ហាង២នាក់និងក្មេងស្រីរងគ្រោះ៨នាក់ ក្នុងនោះមាន​៣នាក់ជាអនីតិជន ជាមួយវត្ថុតាងស្រោមអនាម័យមួយចំនួន។បន្ទាប់ពីត្រួតពិនិត្យនិងឃាត់ខ្លួន កម្លាំងជំនាញបាននាំជនសង្ស័យនិងជនរងគ្រោះទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ