អន្តរជាតិ

រុស្ស៊ីបន្ថែមកម្លាំង និងបញ្ជូនឧបករណ៍យោធាទៅតំបន់ព្រំដែន Kurskជាប់អ៊ុយក្រែន

រុស្ស៊ីនិយាយថា បានបន្ថែមកម្លាំង និងបញ្ជូនឧបករណ៍យោធាជាច្រើនបន្ថែមទៅកាន់តំបន់ព្រំដែន Kursk ជាប់អ៊ុយក្រែន ដើម្បីពង្រឹងការការពារតំបន់ ខណៈអ៊ុយក្រែនសំដែងក្តីបារម្ភ។

នេះបើយោងតាមការដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Interfax។ អភិបាលតំបន់រុស្ស៊ី លោក Roman Starovoit បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះក្នុងអង្គប្រជុំថា ការដាក់ពង្រាយត្រូវតែធ្វើឡើង​ជាមួយនឹងកម្លាំង ឆ្មាំ និងសម្ភារដែលបានរៀបចំរួចហើយ ដើម្បីធានាសន្តិសុខតំបន់ការពារការវាយ​ប្រហារបកពីអ៊ុយក្រែន។ “សមាសភាពរឹងមាំនៃបុគ្គលិកមកពីកងកម្លាំងប្រដាប់អាវុធ ឆ្មាំព្រំដែន និងភ្នាក់ងារអនុវត្តច្បាប់ ត្រូវបានបង្កើតឡើងរួចហើយនៅក្នុងទីក្រុង Kursk នៅចាំតែសម្រាប់ការ​ទទួលការដាក់ពង្រាយ និងការរៀបចំប៉ុណ្ណោះ។

ទោះជាយ៉ាងណា ដំណឹងបានធ្វើឲ្យទីក្រុង Kyiv ចាត់ទុកជាក្តីព្រួយបារម្ភសម្រាប់ខ្លួនទៅវិញ ដោយបានព្រមានម្តងហើយម្តងទៀតថា រុស្ស៊ីអាចធ្វើការប៉ុនប៉ងថ្មីមួយ ដើម្បី  ដណ្តើមយកផ្នែកខ្លះ​នៃភាគឦសានអ៊ុយក្រែន ដោយចង្អុលទៅលើការបង្កើនសកម្មភាពយោធា​រួមគ្នានៅក្នុងសម្ព័ន្ធមិត្ត​ជិតស្និទ្ធរបស់រុស្ស៊ី បេឡារុស ដែលជាចំណុចសំខាន់មួយទៀតសម្រាប់ការលុកលុយកាលពីខែកុម្ភៈ។ កាលពីដើមដំបូងនៃសង្រ្គាម កងទ័ពរុស្ស៊ីមួយចំនួនបានបើកការវាយប្រហារចូលពីតំបន់ Kursk ដែលជាភាគឦសាននៃអ៊ុយក្រែននោះ ហើយក្រោយមកត្រូវទ័ពរំដោះទីក្រុងគៀវវាយបង្រ្កាបទៅ    វិញ៕

ប្រភព៖  REUTERS

ប្រភពរូប៖ REUTERS
ប្រែសម្រួល៖សុខ តុលា