សន្ដិសុខសង្គម

រថយន្តបើកបុកជាមួយផាស្អេបបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាម

ខេត្តព្រះសីហនុ៖ រថយន្តបើកបុកជាមួយផាស្អេបក្នុងដំណើរបញ្ច្រាសគ្នាពេញទំហឹង​បណ្តាលឱ្យបុរស​បើកផាស្អេបស្លាប់មួយរំពេចយ៉ាងអាណោចអាធ័ម។

សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅលើផ្លូវជាតិលេខ៤ ត្រង់ចំណោតអូរត្រាវ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៣០ ខែមករាឆ្នាំ២០២៣។ចំពោះអ្នកស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ចំណែកអ្នកបើកបររថយន្តក្រោយ​កើតហេតុបានរត់គេចខ្លួនបាត់។

បន្ទាប់មកផ្នែកជំនាញចរាចរណ៍បានចុះវាស់វែង ហើយយករថយន្តនិងផាស្អេបទៅរក្សាទុកនៅ​អធិការដ្ឋាននគរបាលក្រុងព្រះសីហនុដើម្បីរង់ចាំដោះស្រាយពេលក្រោយនិងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ